អាកាសចរស៊ីវិលរំពឹងថា ឆ្នាំ២០២៣ អត្រាទេសចរបរទេសចូលមកកម្ពុជានឹងមានការកើនឡើង

2023/01/04 06:18:30 pm        777

ភ្នំពេញ៖ ក្រោយ​ប្រទេស​កម្ពុជា​បាន​ជាប់​ចំណាត់​ថ្នាក់​ល្អ​ជាង​គេ​នៅ​ទូទាំង​ពិភព​លោក​លើ​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ-១៩ ដល់ប្រជាពលរដ្ឋ និង​គ្រប់​គ្រង​ស្ថានការណ៍​កូវីដ-១៩ ប្រកប​ដោយ​ជោគ​ជ័យ​ក្រោម​ការ​ដឹកនាំ​ដោយ​សម្ដេចតេជោ នាយករដ្ឋមន្រ្ដី ក្នុងឆ្នាំ២០២៣នេះ រដ្ឋលេខា​ធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​រំពឹង​ថា​ អត្រា​ទេសចរ​បរទេស​ចូល​មក​កម្ពុជា​ តាម​រយៈ​ជើង​ហោះហើ​នឹងមាន​ការកើន​ឡើងដូចឆ្នាំ២០១៩។

ឯកឧត្ដម ជា អូន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​មាន​ប្រសាសន៍​ប្រាប់ BTV នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះថា ប្រទេស​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​កិត្តិ​បណ្ឌិត​របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃកម្ពុជា ដោយបាន​អនុវត្ត​យុទ្ធសាស្រ្ដ​ផ្ការីក​ចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ហើយត្រូវ​បាន​ពិភព​លោក​ទទួល​ស្គាល់​ថា​ជា​ប្រទេស​ជោគ​ជ័យជាងគេក្នុងការចាក់វ៉ាក់សាំង។ កត្តានេះធ្វើឱ្យប្រទេសកម្ពុជា ឈាន​ទៅ​ដក​ការ​រឹត​ត្បិត​ចំពោះ​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចូល​មក​កាន់​ប្រទេស​កម្ពុជា​តាម​រយៈ​ជើង​ហោះ​ហើរ​ហើយអាច​ធ្វើឱ្យចំនួនទេសចរបរទេស ក្នុងឆ្នាំ២០២៣នេះ កើនឡើ​ង​ដូច​ឆ្នាំ​២០១៩ រហូតដល់ជាង ១០លាននាក់។ 

ឯកឧត្ដមថ្លែងថា «យើងរំពឹងថា ចំនួនភ្ញៀវទេសចរបរទេស ពិសេស​ទេសចរ​មក​ពី​បណ្ដា​ប្រទេស​ជិត​ខាង​យើង ក្នុងឆ្នាំ២០២៣នេះ នឹងមានការកើនឡើងវិញដូចឆ្នាំ២០១៩ គរហូតដល់ចំនួន ១១ លាននាក់»។

បើតាមឯកឧត្ដម ជា អូន នាអំឡុងពេលការរាតត្បាតនៃជំងឺកូវីដ១៩ ប្រទេស​នានា​នៅ​ទូទាំង​ពិភព​លោក បានបិទចរាចរណ៍ជើងហោះហើររ​បស់ខ្លួន ប៉ុន្ដែប្រទេសកម្ពុជា ក្រោមការ​ដឹកនាំ​ប្រកប​ដោយ​កិត្តិ​បណ្ឌិត​របស់សម្ដេចតេជោ ហ៊ុន សែន បានកែប្រែជើង​ហោះហើរ​របស់​កម្ពុជា​ពី​ការ​ដឹក​ភ្ញៀវ​ទេសចរ​បរទេស មកធ្វើការដឹកទំនិញជំនួសវិញ ដែលធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​នៅ​តែ​មាន​ជើ​ងហោះហើរ​ជានិច្ច៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm