បាល់ទាត់៖ ក្លិបតោខៀវ Chelsea នៅតែបន្តក្នុងការចរចានាំយកខ្សែបម្រើជ័យលាភី World Cup ជាមួយអាហ្សង់ទីន Enzo Fernandez មកកាន់ Stamford Bridge ឱ្យបានក្នុងខែមករានេះ។ កីឡាករវ័យ ២១ឆ្នាំដែលជាកីឡាកររបស់ Benfica កាលពីខែសីហានោះមានតម្លៃទិញផ្តាច់កុងត្រា ១០៦លានផោន។
ប្រសិន Chelsea ព្រមព្រៀងក្នុងតម្លៃនេះនឹងធ្វើឱ្យ Enzo Fernandez ក្លាយជាកីឡាករទិញចូលថ្លៃបំផុតនៅ Chelsea បំបែកកំណត់ត្រា Romelu Lukaku ៩៨លានផោន។ ការចរចារវាង Chelsea និង Benfica កំពុងដំណើរការទៅលើតម្លៃនៃការផ្ទេរ និងលក្ខខណ្ឌផ្សេងដែលត្រូវចងក្រងក្នុងកិច្ចសន្យា។ ក្រោមការវិនិយោគរបស់ថៅកែថ្មីលោក Todd Boehly តោខៀវ Chelsea បានចំណាយលុយទិញកីឡាករជិត ២០០លានផោន។ ប្រសិនបើ Enzo Fernandez ផ្លាស់មកកាន់ Chelsea បានសំរេចមែន ប្រហែលជាខ្សែបម្រើវ័យ ៣១ឆ្នាំពីរនាក់រួមមាន N’Golo Kante និង Jorginho នឹងត្រូវចាកចេញនៅពេលផុតកិច្ចសន្យាក្រោយចប់រដូវកាលនេះ៕
អត្ថបទ៖នាង សុភាវុធ