ក្រុមទី​ប្រឹក្សា​អង្គការ​សុខភាព​ពិភពលោក​អំពាវនាវ​ឲ្យ​ចិន​ផ្ដល់​ទិន្នន័យ​ពិតប្រាកដ​នៃ​វីរុស COVID-19

2023/01/04 07:03:12 pm        560

​ចិន៖ ក្រុមទី​ប្រឹក្សា​វិទ្យាសាស្ត្រ​ជាន់ខ្ពស់​របស់​អង្គការ​សុខភាព​ពិភពលោក WHO បាន​និយាយ​ថា​ ពួក​គេ​ចង់បាន​រូបភាព​ពិតប្រាកដ​បន្ថែមទៀត​អំពី​ស្ថានភាព​វីរុស COVID-19 ពី​ក្រុម​អ្នក​ជំនាញ​ជាន់ខ្ពស់​របស់​ចិន​នៅ​កិច្ចប្រជុំ​ដ៏​សំខាន់​មួយ​កាលពី​ថ្ងៃ​អង្គារ ខណៈ​ក្ដីបារម្ភ​កើនឡើង​ពី​ការឆ្លង​រាលដាល​នៃ​វីរុស​ដ៏​ឆាប់រហ័ស​។

​អង្គការ​សុខភាព​ពិភពលោក​បាន​អញ្ជើញ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន ចូលរួម​កិច្ចប្រជុំ​បិទទ្វារ​ដ៏​សំខាន់​មួយ​ជាមួយ​ក្រុម​ទីប្រឹក្សា​បច្ចេកទេស​របស់​ខ្លួន​ លើ​ការ​វិវត្តន៍​របស់​វីរុស​កាលពី​ថ្ងៃ​អង្គារ ដើម្បី​បង្ហាញ​ទិន្នន័យ​លើ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ដែល​កំពុង​រាតត្បាត​នៅ​ក្នុង​ប្រទេស​នេះ​។ ​លោកស្រី​សាស្ត្រាចារ្យ Marion Koopmans ដែល​ជា​អ្នកជំនាញ​ខាង​វីរុស​ជនជាតិ​ហូ​ឡង់​ ដែល​ប្រចាំការ​នៅ​គណៈកម្មាធិការ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា យើង​ចង់ឃើញ​រូបភាព​ជាក់ស្តែង​បន្ថែមទៀត​អំពី​អ្វីដែល​កំពុង​កើតឡើង​។ ​ថ្លែង​ទៅកាន់​សារព័ត៌មាន Reuters មុន​ជំនួប​នេះ លោកស្រី​បាន​និយាយ​ថា ចំនួន​អ្នកជំងឺ​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​គឺ​មិនគួរ​ឲ្យ​ទុក​បានទេ​។​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ​នេះ ប្រទេស​ចិន​មាន​អ្នក​ឆ្លង​វីរុស ​Covid-19 សរុប​ចំនួន ៤៥២,៥១៧​នាក់, ឆ្លង​ថ្មី​ចំនួន ៧,៦៨៩​នាក់ និង​ស្លាប់ ៥,២៥៨​នាក់៕ អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        60
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        89
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm