អគារជំងឺត្រចៀកច្រមុះបំពង់ក មិត្តភាពកម្ពុជា-កូរ៉េ បានឆ្លើយតបទៅនឹងតម្រូវការនៃការកើនឡើង នៃចំនួនអ្នកជំងឺដែលមកទទួលសេវា នៅមន្ទីរពេទ្យព្រះអង្គឌួង

2023/01/04 07:08:12 pm        1.3 K

ភ្នំពេញ៖ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការ គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ (គ.ជ.នា/ក.អ.ក-CRDB/CDC) ​អមដំណើរដោយសហការី រួមជាមួយនឹងលោក នោ ហ្យន់ជូន (RHO Hyunjun) ប្រធានតំណាង​ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ​(កយកា-KOICA) ប្រចាំនៅកម្ពុជា នៅថ្ងៃទី០៤ ​ខែមករា ឆ្នាំ២០២៣ បានធ្វើទស្សនកិច្ចអគារជំងឺត្រចៀកច្រមុះបំពង់ក​ មិត្តភាពកម្ពុជា-កូរ៉េ ក្នុងមន្ទីរពេទ្យព្រះអង្គឌួង (PADH) ​ជាអគារថ្មីដែលផ្តល់ជំនួយដោយ កយកា-KOICA។

ឯកឧត្តមសាស្ត្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង និងជាទីប្រឹក្សាក្រសួងសុខាភិបាល បានលើកឡើងថា​ គោលបំណងនៃការធ្វើទស្សនកិច្ចនេះគឺ ដើម្បីមើល​សមិទ្ធផល​នានា ដូចជា​ដំណើរការនៃប្រតិបត្តិការរបស់ ​អគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ និងពិនិត្យ​មើលអគារថ្មី សម្ភារៈបរិក្ខារពេទ្យ ​និងសម្ភារៈការិយាល័យ ដោយសារ គ.ជ.នា/ក.អ.ក-CRDB/CDC ជា “សេវាច្រកចេញ​ចូលតែមួយ” និង “ការិយាល័យកណ្តាល” របស់រាជរដ្ឋាភិបាល ដែល​សម្របសម្រួល​ជាមួយដៃគូអភិវឌ្ឍន៍ ​និងអង្គការក្រៅរដ្ឋាភិបាលដែលផ្តល់ជំនួយអភិវឌ្ឍន៍។ គ.ជ.នា-CRDB ​ក៏មានតួនាទីជាចំណុចបង្គោលក្នុងការទំនាក់ទំនងជាមួយស្ថាប័នរដ្ឋាភិបាល ដើម្បី​គ្រប់គ្រង​កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូនៅក្នុងប្រទេសកម្ពុជា។

អគារជំងឺត្រចៀកច្រមុះបំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ត្រូវបានសាងសង់​ដោយ កយកា-KOICA ក្រោម​ជំនួយឥតសំណងរបស់កូរ៉េ ​ដែលមានតម្លៃសរុបក្នុងគម្រាងទាំងមូល ​៨លានដុល្លារអាមេរិក ដោយ​មានរយៈពេលអនុវត្តពីឆ្នាំ២០១៨​ ដល់ឆ្នាំ២០២២។

អគារជំងឺត្រចៀកច្រមុះបំពង់ក មិត្តភាពកម្ពុជា-កូរ៉េ គឺជាអគារថ្មីមានកម្ពស់ប្រាំជាន់ បំពាក់ដោយ​ឧបករណ៍​ទំនើបសម្រាប់ការធ្វើរោគ​វិនិច្ឆ័យ ​ការព្យាបាល ​និងការវះកាត់ ត្រូវបានសាងសង់​នៅក្នុង​បរិវេណមន្ទីរពេទ្យព្រះអង្គឌួង​ ដើម្បីជួយកែលម្អសេវាវេជ្ជសាស្រ្តនៅក្នុងមន្ទីរពេទ្យនេះ។

លោក នោ ហ្យន់ជូន (RHO Hyunjun) បាន​មានប្រសាសន៍​ថា ក្រៅពីការធ្វើឱ្យប្រសើរឡើង​នូវ​ហេដ្ឋា​រចនាសម្ព័ន្ធរូបវន្ត ​សមត្ថភាពរបស់វេជ្ជបណ្ឌិតឯកទេស ​និង​បុគ្គលិក​ក៏មានភាពជឿនលឿន តាម​រយៈការផ្តល់កម្មវិធី​បណ្តុះបណ្តាលទៅលើការ​អនុវត្តន៍សេវាជាក់ស្តែង និងការផ្ទេរចំណេះដឹង​កម្រិត​ខ្ពស់ និងការចែករំលែកបទពិសោធន៍​ជាមួយវេជ្ជបណ្ឌិតកូរ៉េផងដែរ។

អគារជំងឺត្រចៀកច្រមុះបំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ត្រូវបានសាងសង់ ​បន្ទាប់ពីការសាងសង់អគារ ចក្ខុរោគ មិត្តភាពកម្ពុជា-កូរ៉េ ក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួង។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា​ បានថ្លែងថា អគារជំងឺត្រចៀកច្រមុះបំពង់ក មិត្តភាពកម្ពុជា-កូរ៉េ គឺជាអគារមន្ទីរពេទ្យដ៏ល្អបំផុតនៃមន្ទីរពេទ្យជាតិក្នុងប្រទេសកម្ពុជា ដែលមាន​ទីតាំង​នៅចំកណ្តាលទីក្រុង ​នឹងចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ​ក៏បានវាយតម្លៃខ្ពស់ចំពោះ​សមិទ្ធផល​ដែល ​កយកា-KOICA សម្រេចបាន និង​បានថ្លែងអំណរគុណចំពោះ ​កយកា-KOICA និងប្រជាជន ​និងរដ្ឋាភិបាល​ នៃសាធារណរដ្ឋកូរ៉េ ដែល​បាន​គាំទ្រ​យ៉ាង​ខ្ជាប់ខ្ជួន​ដល់ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច-សង្គម​របស់កម្ពុជា ​តាមរយៈការអនុវត្ត​គម្រោង ​និងកម្មវិធីនានាជាច្រើននៅក្នុងប្រទេសកម្ពុជា៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        14
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        225
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        203

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm