បាល់ទាត់៖ ក្លិប Leeds United បានសំរេចក្នុងការនាំយកខ្សែការពារ Max Wober ពីក្លិបអូទ្រីស Red Bull Salzburg ក្នុងតម្លៃផ្ទេរបិទជិតមួយ តែសារព័ត៌មានក្នុងស្រុកបានចុះផ្សាយថា តម្លៃនៃការផ្ទេរនេះមានប្រមាណជា ១១លានផោន។

កីឡាករវ័យ ២៤ឆ្នាំរូបនេះធ្លាប់ស្ថិតក្រោមការដឹកនាំរបស់លោក Jesse Marsch នៅ Salzburg ដែលបានបង្ហាញខ្លួនសរុប ១២៥ប្រកួត។ Wober ដែលមានជំនាញលេងនៅខ្សែការពារកណ្តាល និងឆ្វេងបានក្លាយជាកីឡាករទី១ ដែលផ្លាស់មកកាន់ Leeds United ក្នុងខែមករានេះជាមួយនឹងកិច្ចសន្យារយៈពេល ៤ឆ្នាំកន្លះ។ រំលឹកថា Max Wober ធ្លាប់ជាកីឡាករដែលផ្លាស់ទៅក្របខណ្ឌលីគកំពូលអូទ្រីសថ្លៃបំផុតកាលពីខែសីហា ឆ្នាំ២០១៩ នៅពេលផ្ទេរពី Ajax ក្នុងតម្លៃ ១០.៥លានអឺរ៉ូនៅពេលនោះ។ រយៈពេល ៣ឆ្នាំកន្លះនៅទឹកដីអូទ្រីស Max Wober បានជួយ Red Bull Salzburg ឈ្នះពានពីរក្នុងមួយរដូវកាល រួមមានលីគអូទ្រីស និងខាប់ ៣រដូវកាលជាប់គ្នា៕
អត្ថបទ៖នាង សុភាវុធ