ប៉ា​គី​ស្ថាន​បញ្ជា​ឲ្យ​បិទ​ផ្សារ​ទំនើប និង​ផ្សារ​ទាំងអស់​ចាប់ពី​ម៉ោង​ ៨​កន្លះ​យប់​ដើម្បី​សន្សំ​ថាមពល​

2023/01/04 02:25:25 pm        432

​ប៉ា​គី​ស្ថាន៖ ក្រសួងការពារជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​បាន​បញ្ជា​ឲ្យ​ផ្សារ​ទំនើប និង​ផ្សារ​ទាំងអស់ត្រូវ​បិទ​នៅត្រឹម​ម៉ោង ​៨:៣០​នាទី​យប់ ក្នុងចំណោម​វិធានការ​ផ្សេងទៀតក្នុង​ផែនការ​សន្សំសំចៃ​ថាមពល​ថ្មី ខណៈ​ប្រទេស​នេះជួប​វិបត្តិ​សេដ្ឋកិច្ច​។

​ទុនបំរុង​បរទេស​របស់​ប្រទេស​ប៉ា​គី​ស្ថាន​ ស្ទើរតែ​អាច​ប្រើប្រាស់​ត្រឹមតែ​តម្លៃ​នាំចូល​ក្នុង​រយៈពេល​មួយខែ ដែល​ភាគច្រើន​គិត​ទៅលើ​ការទិញ​ថាមពល​ពី​បរទេស ដោយ​មូលនិធិ​ដែល​រំពឹងទុក​ក្រោម​កម្មវិធី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ត្រូវបាន​ពន្យារពេល​។ ​លោក Khawaja Asif បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា វិធានការ​ត្រូវបាន​អនុម័ត​ដោយ​ខុទ្ទកាល័យក្នុង​ការបិទ​ផ្សារ​ទាំងអស់ រួមទាំងភោជនីយដ្ឋានផងដែរ ក្នុង​គោលដៅ​ជួយ​ស្រោចស្រង់​ប្រទេស​ដែល​ជាប់គាំង​សាច់ប្រាក់​ប្រមាណ ៦២​ពាន់​លាន​រ៉ូ​ពីស្មើនឹង ​២៧៣​លាន​ដុល្លា​អាមេរិក​។

​លោក​ថា វិធានការ​បន្ថែម​ភ្លាមៗ រួមទាំង​ការបិទ​សាល​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ត្រឹម​ម៉ោង ១០​យប់​ជាប្រចាំ​។ ប៉ុន្តែ​ក្រុម​ពាណិជ្ជករ​បាន​ច្រានចោល​ចំណាត់ការ​នេះ ដោយ​និយាយ​ថា អាជីវកម្ម​របស់​ពួកគេ​នឹង​ត្រូវ​រលាយ​មិន​ខាន ហើយ​ហាង​លក់ទំនិញ​នានា​ដែល​បើក​លក់​ក្នុង​ទីក្រុង Islamabad ត្រូវ​បើក​រហូតដល់​ម៉ោង ១០កន្លះ​យប់​។ ​នៅក្នុង​ទីក្រុង Lahore របស់​ខេត្ត Punjab និងទីក្រុង Karachi នៃ​រដ្ឋធានី​របស់​ខេត្ត Sindh ត្រូវ​បើក​រហូតដល់​យប់​ជ្រៅ​។​ លោក Asif ក៏បាន​និយាយ​ផងដែរ​ថា លោក​នាយករដ្ឋមន្ត្រី Shehbaz Sharif បាន​បញ្ជា​ឲ្យ​អគារ​រដ្ឋាភិបាល​ទាំងអស់​កាត់បន្ថយ​ការប្រើប្រាស់​អគ្គិសនី​ឲ្យ​បាន ​៣០%៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ក្រុមហ៊ុន Amazon បញ្ជូនផ្កាយរណប ២៧គ្រឿងលើកដំបូងរបស់ខ្លួនទៅកាន់គន្លងទាបរបស់ផែនដី
2025/04/29 09:00:33 pm        1
ពលរដ្ឋស៊ីរីធ្វើអ្វីតាមដែលពួកគេអាចធ្វើបានដើម្បីកសាងទីក្រុងខ្ទេចខ្ទាំ Aleppo ឡើងវិញ
2025/04/29 08:38:41 pm        1
EU ត្រូវរៀនសូត្រពីការដាច់ចរន្តអគ្គិសនីមិនធ្លាប់មានពីមុននៅអេស្ប៉ាញ និងព័រទុយហ្គាល់
2025/04/29 08:03:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចប្រជុំពិគ្រោះយោបល់ រួមគ្នាធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសុខាភិបាល និងអភិវឌ្ឍបច្ចេកវិទ្យាវេជ្ជសាស្រ្ត សំដៅផ្តល់សេវាសុខាភិបាលដែលមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់

2025/04/30 07:08:43 am
​ក្រុមហ៊ុន Amazon បញ្ជូនផ្កាយរណប ២៧គ្រឿងលើកដំបូងរបស់ខ្លួនទៅកាន់គន្លងទាបរបស់ផែនដី
2025/04/29 09:00:33 pm
​ពលរដ្ឋស៊ីរីធ្វើអ្វីតាមដែលពួកគេអាចធ្វើបានដើម្បីកសាងទីក្រុងខ្ទេចខ្ទាំ Aleppo ឡើងវិញ
2025/04/29 08:38:41 pm
​EU ត្រូវរៀនសូត្រពីការដាច់ចរន្តអគ្គិសនីមិនធ្លាប់មានពីមុននៅអេស្ប៉ាញ និងព័រទុយហ្គាល់
2025/04/29 08:03:50 pm
​ពិធីសម្ពោធបើកពិព័រណ៍ស្តីពី រាជសំរឹទ្ធខ្មែរ៖ សិល្បៈនៃអាទិទេព “Angkor Royal Bronzes: Art of the Divine"
2025/04/29 07:58:27 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/29 09:54:08 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/23 09:36:05 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/29 11:28:01 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am