អ្នកជំនាញចាប់ផ្ដើមធ្វើពិធីបើកដំណើរការកសាងព្រះបដិមាកម្ពស់ជាង ១០០ម៉ែត្រនៅលើកំពូលភ្នំបូកគោ

2023/01/04 10:12:26 pm        885

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋ ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ​នគររូបនីយកម្ម​ និង​សំណាង់ បានអញ្ជើញជាអធិបតីភាពក្នុងពិធី​បញ្ចុះ​បឋមសីលាបើកការដ្ឋាន​សាងសង់​ព្រះពុទ្ធបដិមា កម្ពស់១០៨ម៉ែត្រ ​នៅលើខ្នងភ្នំបូកគោ ​នៃឧទ្យានជាតិព្រះមុនីវង្សបូកគោ ​នៅថ្ងៃទី ៤ ខែមករា នេះ ។

ព្រះពុទ្ធប្បដិមា ដែលធ្វើពិធីដំណើរការកសាងនៅពេលនេះ ​ស្ថិតក្នុងចំណោមព្រះពុទ្ធបដិមា ដែល ខ្ពស់នៅលើពិភពលោកផងដែរ។ ព្រះបដិមា ​មានទម្រង់ជាព្រះពុទ្ធមារវិជ័យ ​ឬផ្ចាញ់មារ នៃរចនាប័ទ្មបាយ័ន ​ដែលជារចនាប័ទ្មកំពូលនៃព្រះពុទ្ធសាសនា ​ក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មនទី៧ នាសតវត្សរ៍ទី១៣ ដោយ ​សាងសង់ពីបេតុងអាម៉េ មានពណ៌មាស ​បែរព្រះភក្ត្រទៅទិសខាងកើត មានកម្ពស់១០៨ ម៉ែត្រ ពីនីវ៉ូសូន្យ នៃខឿនផ្ទាល់ដី ដល់កំពូលព្រះមោលី ដែលតំណាងឱ្យមង្គល​ទាំង១០៨ របស់ព្រះអង្គ ទ្រង់គង់ភ្នែននៅលើ​ បល្ល័ង្កផ្កាឈូក​ រាងរង្វង់​ (តំណាងឱ្យវាលវដ្តសង្ខារ ដែលក្បាច់រចនារបស់បល្ល័ង្កនេះ ​យកតាមលំនាំ នៃផ្នែក​មួយរបស់សសរពេជ្រ ​ប្រាសាទដំរីក្រាប នៃ​រចនាប័ទ្មគូលែន ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ នាសតវត្សរ៍ទី៩ ។

ឯកឧត្តម ជា សុផារ៉ា ​បានមានប្រសាសន៍ថា ​ឧទ្យានជាតិព្រះមុនីវង្សបូកគោ​ គឺជាកន្លែងសម្រាក លម្ហែកម្រិតខ្ពស់សម្រាប់ រាជវង្សខ្មែរ ​និងអភិជននៅឥណ្ឌូចិន ​តាំងពីដើមសតវត្សរ៍ទី២០មកម្ល៉េះ។ ហើយ នៅឆ្នាំ២០១៩ រាជរដ្ឋាភិបាល ​បានអនុម័ត្តប្លង់គោលប្រើប្រាស់ដី គម្រោងអភិវឌ្ឍន៍​ក្រុងបូកគោ​ សំដៅធានាការគ្រប់គ្រង ​អភិបាលកិច្ចទីក្រុង​ ទីប្រជុំជនបូកគោ ឲ្យមានប្រសិទ្ធភាពខ្ពស់ តាមរយៈការធ្វើសមាហរន្តកម្មការអភិវឌ្ឍ ​ការអភិរក្សប្រកបដោយគុណភាព តុល្យភាព សមធម៌ និងស្ថិរភាព។

ឯកឧត្តម បានបញ្ជាក់ថា ​ក្រោយពេលសាងសង់ព្រះបដិមារួច ​តំបន់នេះ ​នឹងក្លាយជាមជ្ឈមណ្ឌល ទេសចរណ៍​ព្រះពុទ្ធសាសដ៏ធំមួយ​ សម្រាប់កម្ពុជា ​និងសម្រាប់ពិភពលោក ។

ភ្ញៀវទេសចរ​ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា​ ការសាងសង់ព្រះពុទ្ធបដិមាខ្ពស់ជាងគេ នៅ​កម្ពុជានេះ នឹងទាក់ទាញខ្លាំងណាស់ ​សម្រាប់មនុស្សទូទៅ ហើយនឹងមានប្រយោជន៍​សម្រាប់​ប្រទេសជាតិ និងសាសនា ។ គម្រោងសាងសង់ព្រះពុទ្ធប្បដិមានេះ នឹងប្រើប្រាស់រយៈពេល៤ឆ្នាំ ក្នុងកញ្ចប់ថវិកាជាង៣៣លានដុល្លារ ៕សម្រួល៖ យន់ វ៉ាន់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm