ភ្នំពេញ៖ អតីតយុទ្ធជន បាននិយាយថា ចលនាប្រមូលកម្លាំងរណសិរ្យសាមគ្គីសង្គ្រោះជាតិ របស់សម្តេចតេជោ ហ៊ុន សែន ជាស្នូលដ៏សំខាន់ នាំឲ្យថ្ងៃ៧ មករា ទទួលបានជ័យជម្នះ ។
ខណៈពិធីអបអរសាទរខួប៤៤ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៣ ខិតជិតមកដល់ អតីត យុទ្ធជន រស់នៅរាជធានីភ្នំពេញ បានបង្ហាញការចងចាំ និងមិនអាចបំភ្លេចបានចំពោះគុណបំណាច់នៃថ្ងៃ នេះឡើយ ដែលបានសង្គ្រោះជីវិតពួកគេពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ឬហៅថា របបខ្មែរក្រហម និងចាកផុតពីការព្រាត់ប្រាស រួមទាំងការធ្វើទារុញកម្ម និងការកាប់សម្លាប់យ៉ាងរង្គាល។
អតីតយុទ្ធជន បានលើកឡើងថា ប្រសិនមិនមានគំនិតផ្តួចផ្តើមប្រមូលកម្លាំងចលនាសង្គ្រោះប្រជា ជនពីរបបខ្មែរក្រហម នោះជីវិតប្រជាជនខ្មែរស្ទើរទូទាំងប្រទេស នឹងត្រូវបាត់បង់ ។
ក្នុងរយៈពេល៤៤ឆ្នាំមកនេះ កម្ពុជាបានពុះពារជម្នះរាល់ឧបសគ្គ និងការលំបាកយ៉ាងច្រើនឥត គណនា ឆ្លងកាត់បណ្តាដំណាក់កាលប្រវត្តិសាស្ត្រ ដើម្បីការពារការរស់ឡើងវិញរបស់ប្រជាជាតិ ប្រឹងប្រែង ជម្នះនូវផលវិបាកយ៉ាងធ្ងន់ធ្ងរលើគ្រប់វិស័យដែលបន្សល់ទុកពីសង្គ្រាមបំផ្លិចបំផ្លាញ រួមទាំងខិតខំស្តារកសាងអភិវឌ្ឍន៍មាតុភូមិចេញពីគំនរផេះផង់ និងពុះពារស្វែងរកសន្តិភាព និងការផ្សះផ្សារជាតិផងដែរ ៕អត្ថបទ៖ សេក ឧត្តម