
អន្ដរជាតិ៖ ក្រុមគ្រួសារអ្នកទោសម៉ិកស៊ិក បានតម្រង់ជួរដោយសង្ឃឹមថានឹងអាចនិយាយជាមួយក្រុមអាជ្ញាធរ ក្រោយហេតុការណ៍ហែកគុកនៅទីក្រុងព្រំដែន Ciudad Juarez ជាប់សហរដ្ឋអាមេរិក។
ស្រ្តីម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ និយាយថា ខ្ញុំមកទីនេះ ដើម្បីសួររកក្មួយខ្ញុំ។ គ្មាននរណាម្នាក់ជូនដំណឹងពួកយើងពីពួកគេនោះទេមកទល់នឹងពេលនេះ។ ពួកយើងមិនដឹងថាពួកគេសុខទុក្ខយ៉ាងណានោះទេ។ ពួកយើងព្រួយបារម្ភ ពួកយើងចង់ដឹងពីស្ថានភាពសាច់ញាតិរបស់ពួកយើង។ មនុស្ស ១៩នាក់ បានស្លាប់កាលពីថ្ងៃអាទិត្យ ក្រោយក្រុមខ្មាន់កាំភ្លើង វាយប្រហារទៅលើពន្ធនាគារមានចម្ងាយប៉ុន្មានគ.មប៉ុណ្ណោះពីព្រំដែនសហរដ្ឋអាមេរិក៕
