មេដឹកនាំ​កូរ៉េខាងត្បូង​ព្រមាន​បញ្ចប់​សន្ធិសញ្ញា​យោធា​ ក្រោយ​កូរ៉េខាងជើង​បង្ហោះ​យាន​ដ្រូ​ន​ចូល​ទឹកដី​ខ្លួន​

2023/01/05 06:45:17 pm        468

​កូរ៉េខាងត្បូង៖ សារព័ត៌មាន Reuters បាន​រាយការណ៍​ដោយ​សំអាង​ប្រភពពី​អ្នកនាំពាក្យ​ប្រធានាធិបតីកូរ៉េខាងត្បូង​ថា ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Yoon Suk-yeol បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោក​នឹង​ពិចារណា​ផ្អាក​សន្ធិសញ្ញា​យោធា​អន្តរ​កូរ៉េ​ឆ្នាំ​២០១៨ បើ​កូរ៉េខាងជើង​បំពាន​ដែនអាកាស​របស់​ខ្លួន​ទៀត។ ​

​សារព័ត៌មាន Reuters បាន​ដកស្រង់​សម្ដី​របស់លោក Kim Eun-hye អ្នកនាំពាក្យ​របស់លោក​ប្រធានាធិបតី Yoon Suk-yeol ដោយ​និយាយថា លោក Yoon បានធ្វើ​អត្ថាធិប្បាយ​បែបនេះ ក្រោយ​ថ្លែង​ពី​វិធានការ​តប​លើ​យាន​ដ្រូ​ន​របស់​កូរ៉េខាងជើង ដែល​បាន​ហោះ​ឆ្លង​ចូល​កូរ៉េខាងត្បូង​កាលពី​សប្ដាហ៍​មុន ដោយ​អំពាវនាវ​ឲ្យ​ចាត់វិធានការ​តប​ឲ្យ​បាន​ច្រើនតាម​លទ្ធភាពដែល​ហួស​ពី​កម្រិត​សមាមាត្រ​។ លោក Kim បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា អំឡុង​ជំនួប​នោះ​លោក​បាន​ណែនាំ​ការិយាល័យ​សន្តិសុខ​ជាតិ ឲ្យ​ពិចារណា​ផ្អាក​សុពលភាព​នៃ​កិច្ចព្រមព្រៀង​យោធា ប្រសិន​កូរ៉េខាងជើង​បង្កើត​សកម្មភាព​បង្ករឿង​ផ្សេងទៀតដោយ​ឈ្លានពាន​ចូល​ទឹកដី​របស់​យើង។

​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៨ បាន​ធ្វើឡើង​នៅក្រៅ​ជំនួប​កំពូល​រវាង​លោក Kim Jong Un និង​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូងលោក ​Moon Jae-in ដោយ​អំពា​នាវ​ឲ្យ​មាន​បទ​ឈប់​បាញ់ និង​បញ្ឈប់​ទង្វើ​អរិភាព​ទាំងអស់ បង្កើត​តំបន់​គ្មាន​ការ​ហោះហើរ​ជុំវិញ​ព្រំដែន ​និង​ការ​បោសសម្អាត​គ្រាប់មីន និង​ប៉ុស្តិ៍​យាមកាម​នៅក្នុង​តំបន់​គ្មាន​យោធាដែល​មានការ​រឹតបន្តឹង​យ៉ាងខ្លាំង​។ ​រដ្ឋាភិបាល​ពុំបាន​បញ្ជាក់​ទេ​ថា​ មាន​មីន​ប៉ុន្មាន​គ្រាប់ និង​ប៉ុស្តិ៍​យាមកាមប៉ុន្មាន​កន្លែងត្រូវបាន​ដោះ​ និង​រុះ​រើចេញ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm