យុវជនប្ដេជ្ញាថែរក្សាគុណតម្លៃថ្ងៃ៧មករានិងការពារសុខសន្តិភាពដើម្បីធ្វើឱ្យប្រទេសជាតិកាន់តែរីកចម្រើន

2023/01/05 07:52:05 pm        285

កណ្ដាល៖ យុវជន បានបង្ហាញការចូលរួមអបអរសាទរខួប៤៤ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧ មករា និងបានប្ដេជ្ញាថែរក្សា គុណតម្លៃ ថ្ងៃ៧មករា ដែលផ្ដល់នូវជីវិតទី២ជូនដល់ប្រជាពលរដ្ឋខ្មែរ ឲ្យបានរស់រានមានជីវិត និងជាមូលដ្ឋាន នៃការធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់ពេលបច្ចុប្បន្ន ។

យុវជន នៅក្នុងខេត្តកណ្ដាល បាននិយាយថា ពួកគេបានយល់ដឹងច្រើននូវប្រវត្តិរបបខ្មែរក្រហម តាមរយៈការប្រាប់​ពីមនុស្សចាស់ៗកើតទាន់ជំនាន់នោះ ​និងការសិក្សា ​ដែលរបបនោះ បាន​ធ្វើ​ឲ្យពលរដ្ឋ ​ខ្មែរជាច្រើនលាននាក់ រងទុក្ខវេទនាហួសបរិយាយ និងបានកាប់សម្លាប់ជាតិសាសន៍​ឯង​អស់ជាងបីលាន នាក់យ៉ាងសាហាវព្រៃផ្សៃ ។

ពួកគេបានបញ្ជាក់ថា ទោះជាមិនបានកើតទាន់ជំនាន់នោះក៏ដោយ ប៉ុន្តែតាមរយៈតឹកតាងជាច្រើន ដែលបានបង្ហាញ ​និងសាក្សីដែលនៅរស់ គឺពួកគេមិនចង់ជួបនូវរបបបែបនោះទេ ហើយអរគុណ​យ៉ាងក្រៃ លែងចំពោះគុណបំណាច់ នៃថ្ងៃ៧មករា ដែលបានជួយសង្គ្រោះប្រជាជនខ្មែរឱ្យគេចផុត​ពីរបបនោះ ។

ចំណែកប្រជាពលរដ្ឋចាស់ៗ ដែលបានកើតទាន់សម័យខ្មែរក្រហម បានរំលឹកថា ​ជំនាន់ប៉ុល ពត បាន​ធ្វើឲ្យពលរដ្ឋបាត់បង់​អស់សិទ្ធិសេរីភាពរបស់ខ្លួន ​ព្រាត់ប្រាសសាច់ញាតិ ដែល​ការ​ឈឺចាប់កាលពី​ សម័យនោះ ​ពិបាកនឹងពិពណ៌នាណាស់ ព្រោះទិដ្ឋភាព នៃទុក្ខវេនាមានច្រើនខ្លាំង​ណាស់​ ។

ថ្ងៃ៧មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃរំដោះប្រជាពលរដ្ឋ ចេញពីរបបខ្មែរក្រហម ជាថ្ងៃបង្កើតជីវិតទី២ ជូនប្រជាពលរដ្ឋខ្មែរជាច្រើនលាននាក់ តាមរយៈការបូជានូវសាច់ស្រស់ ឈាមស្រស់ និងការតស៊ូរបស់យុទ្ធ ជន នៃរណសិរ្សសង្គ្រោះជាតិកម្ពុជា ៕អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm