ក្រុមឧក្រិដ្ឋជនមិនទាន់បោះបង់ចោលផែនការទុច្ចរិតខ្លួន ទោះបីសន្ដិសុខនៅកម្ពុជារក្សាបានល្អក៏ដោយ

2023/01/05 08:22:28 pm        400

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា បើទោះបីជាសភាពការណ៍សន្ដិសុខនៅកម្ពុជានាពេលបច្ចុប្បន្ននេះ រក្សាបានល្អប្រសើរក៏ដោយ ប៉ុន្ដែពួកឧក្រិដ្ឋជន និងអ្នកប្រព្រឹត្តបទល្មើសពួកគេមិនទាន់​បោះបង់ចោលនៅឡើយចំពោះផែន​ការ​ទុច្ចរិតរបស់ខ្លួនមកលើកម្ពុជា ដូច្នេះយើងនាំគ្នាបន្តប្រុងប្រយ័ត្នដើម្បីសុខសន្តិភាពជូនប្រជាពលរដ្ឋ។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ សម្ដេច ស ខេង បានរំលឹកថា ​កាលពីឆ្នាំ២០២២ ​ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បាន​ធ្វើឱ្យប្រទេសកម្ពុជាបន្ដថែរក្សា ​និងពង្រឹងសន្ដិភាព ​ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់​សាធារណៈបាន​យ៉ាងល្អប្រសើរ​ រហូតឈានដល់ការសម្រេចបានកិច្ចប្រជុំថ្នាក់អន្តរជាតិជាច្រើន។

សម្ដេចក្រឡាហោម បានបន្ថែមថា ជាពិសេសកម្ពុជារក្សាបាន ​និងពង្រឹងអធិបតេយ្យភាព បូរណភាពទឹកដី​បានយ៉ាងល្អប្រសើរ ​ទាំងនេះគឺជាកត្តាគន្លឹះដ៏សំខាន់មិនអាចខ្វះបាន ដើម្បី​បង្កលក្ខណៈសម្បត្តិដល់ការអភិវឌ្ឍ ​និងកិច្ចដំណើរការនានាទាំងអស់​ របស់កម្ពុជា។

សម្ដេច បានបញ្ជាក់ទៀតថា កម្ពុជា ក៏នៅមាន​បញ្ហាប្រឈមជាច្រើនទៀត ​ដោយ​សារសភាព​ការណ៍​អន្ដរជាតិ ​ឬក្នុងតំបន់ ​កំពុងមានការវិវត្តន៍ដ៏​ស្មុគស្មាញ​ ដោយ​មិនអាច​ប៉ាន់ស្មាន​ដឹង។ តើជះឥទ្ធិពលមកកម្ពុជា ឬយ៉ាងណា? ​ប៉ុន្ដែទោះបីយ៉ាងណាក៏ដោយ​ នៅឆ្នាំ២០២៣នេះ ត្រូវ​បន្ដ​តាមដាន​បន្ថែមទៀតដើម្បីការពារសន្ដិភាព ​និងសេចក្ដីសុខជូនប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ថា ​«សភាពការណ៍សន្ដិសុខ ​និងបទល្មើសនានា ទោះបី​មក​ដល់ពេលនេះ​ យើង​រក្សាបានល្អប្រសើរ ដូច​បានបញ្ជាក់ខាងលើ​ ប៉ុន្ដែ​ពួកឧក្រិដ្ឋជន និង​អ្នកប្រព្រឹត្តបទល្មើស ​គេមិនទាន់បោះបង់ចោល ​នូវផែនការ​ទុច្ចរិត​របស់ពួកគេនោះទេ។

បទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ ​ដែលជាបទល្មើសមិនប្រព្រៃណី​ ហើយ​ដោយមានបែបផែន​ស្មុគស្មាញ ​ដែលយើងត្រូវបន្ដរួមគ្នាដើម្បីធ្វើកិច្ចការងារទាំងនេះ»។

លើសពីនេះ​សម្ដេច ស ខេង ក៏បាន​ណែនាំ​ដល់​សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ​ត្រូវ​បន្ដផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋអំពីបទល្មើសនានា ឱ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់ថែមទៀត ​ដូចជា អំពើ​ជួញដូរមនុស្ស ​ដែល​ជាបទល្មើសថ្មី ​និង​ស្មុគស្មាញ ព្រមទាំងកាចសាហាវផងដែរ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm