លោក Putin បញ្ជូន​ចេញ​នាវាចម្បាំង​បំពាក់​ដោយ​មី​ស៊ី​ល​តម្រង់​គោលដៅ​ល្បឿន​លឿន​ជាង​សំឡេង​ថ្មី

2023/01/05 09:12:21 pm        343

​រុស្ស៊ី៖ នាវាចម្បាំង​បំពាក់​ដោយ​មី​ស៊ី​ល Zircon ល្បឿន​លឿន​ជាង​សំឡេង​ បាន​ចាក​ចេញពី​មូលដ្ឋាន​កងទ័ព​ជើងទឹក​ប្រទេស​រុស្ស៊ី​។ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin កាលពី​ថ្ងៃ​ពុធ​បាន​បញ្ជូន​នាវា​ចម្បាំង​មួយគ្រឿង ទៅកាន់​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​បំពាក់​មី​ស៊ី​ល Zircon ដែលមាន​ល្បឿន​លឿន​ជាង​សំឡេង​។

នៅក្នុង​សន្និសីទ​វីដេអូ​មួយ​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​លោក Sergei Shoigu និង​លោក Igor Krokhmal មេបញ្ជាការ​នាវាចម្បាំង​ លោក Putin បាន​និយាយថា នាវា​នេះ​ត្រូវ​បាន​បំពាក់​ដោយ​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង Zircon​។ នាវាចម្បាំង​នេះ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មហាសមុទ្រ​អា​ត្ល​ង់ទិ​ក ជា​សញ្ញា​មួយ​ទៅកាន់​ប្រទេស​លោក​ខាងលិច​ថា រុស្ស៊ី​នឹងមិន​ចុះចាញ់​ចំពោះ​អ្វីដែល​ទីក្រុង​មូ​ស្គូ​បានចាត់ទុក​ថា​ជា «​ប្រតិបត្តិការ​សឹក​ពិសេស​» របស់ខ្លួន​នៅ​អ៊ុយ​ក្រែ​ន​ឡើយ​។ ក្រសួងការពារជាតិ​រុស្ស៊ី ក្រោយ​មក​បាន​បញ្ចេញ​វីដេអូ​ដែល​ខ្លួន​និយាយថា ជា​នាវាចម្បាំង​បំពាក់​ដោយ​មី​ស៊ី​ល Zircon មាន​ល្បឿន​លឿន​ជាង​សំឡេង ចាក​ចេញពី​មូលដ្ឋាន​ទ័ពជើងទឹក​រុស្ស៊ីនៅ​ទីក្រុង Severomorsk ភាគ​ខាងជើង​ក្នុង​តំបន់ Murmansk។ ប្រទេស​រុស្ស៊ី ចិន និង​សហរដ្ឋអាមេរិក​កំពុងស្ថិត​ក្នុងការ​ប្រជែង​គ្នា ​ដើម្បី​ផលិត​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង ដែល​ត្រូវបាន​គេ​មើលឃើញថា ​ជា​មធ្យោបាយ​មួយ​ដើម្បី​ដណ្តើម​យក​ប្រៀប​លើស​ត្រូវ​ណាមួយ ដោយសារតែ​ល្បឿន​របស់​អាវុធលើសពី​ល្បឿន​សំឡេង​ប្រាំ​ដង និង​អាច​បត់បែន​ក្នុង​សមយុទ្ធ​បាន​។

លោក Putin និយាយថា លើក​នេះនាវាចម្បាំង​ត្រូវបាន​បំពាក់​ដោយ​ ប្រព័ន្ធ​មី​ស៊ី​ល​លឿន​ជាង​សំឡេង​ចុងក្រោយបង្អស់​គឺមី​ស៊ី​ល Zircon​។ លោក​ប្រាកដថា សព្វាវុធ​ដ៏​មាន​ឥទ្ធិពល​បែបនេះនឹង​ការពារ​រុស្ស៊ី​យ៉ាង​មាន​ទំនុកចិត្ត ​ពី​ការគំរាមកំហែង​ពី​ខាងក្រៅ​ដ៏​មាន​សក្តានុពល​។ លោក Putin និយាយថា សព្វាវុធ​ទាំងនោះ​គ្មាន​គូ​ប្រៀប​​។ រយៈពេល​ជាង ១០ខែចាប់តាំងពី​លោក ​Putin បាន​បញ្ជូន​កងទ័ព​ចូលទៅ​កាន់​ប្រទេស​អ៊ុយ​ក្រែ​ន នៅ​ពុំទាន់​មើល​ឃើញ​ទីបញ្ចប់​ចំពោះ «​ប្រតិបត្តិការ​សឹក​ពិសេស​» ដែល​បាន​ធ្លាក់ចូល​ទៅក្នុង​សមរភូមិ​កាំភ្លើង​ធំ​រដូវរងា ​ដែល​បាន​បណ្តាល​ឲ្យ​ជន​ស៊ីវិល​ស្លាប់​ និង​ធ្វើឱ្យ​ទាហាន​រាប់ម៉ឺន​នាក់​ស្លាប់ និង​រងរបួស​ទាំង​សង​ខាង៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm