ក្រសួងកសិកម្ម កំពុងរុញដំណាំស្រូវ និងដំណាំសាកវប្បកម្ម ទៅជាដំណាំលក្ខណៈអាជីវកម្ម

2023/01/05 09:33:30 pm        395

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម បានវាយតម្លៃថា ចំពោះដំណាំស្រូវ ​និងដំណាំសាកវប្បកម្ម គឺ​បានឆ្លងផុតពីដំណាក់កាលនៃការដាំដុះសម្រាប់ការផ្គត់ផ្គង់ការទទួលទានក្នុងគ្រួសារ និង​ឈានមកដល់ការដាំដុះជាលក្ខណៈអាជីវកម្មជាបន្តបន្ទាប់​ ដើម្បីរកប្រាក់ចំណេញ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ លើកឡើងនៅក្នុង​សន្និសីទ​សារព័ត៌មានទស្សនទានក្នុងវិស័យកសិកម្ម នៅកម្ពុជា នៅថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៣ នេះថា ដំណាំស្រូវ ​ដំណាំសាកវប្បកម្ម ​និងដំណាំឧស្សាហកម្មនេះ កម្ពុជាបានផ្លាស់ប្ដូរពីការប្រើគោក្របី និង​កម្លាំងមនុស្សស្ទើរតែទាំងស្រុង ​មកប្រើគ្រឿងយន្តជំនួសវិញ​ សម្រាប់ការភ្ជួររាស់ និងច្រូតកាត់ និង​ការប្រើគ្រាប់ពូជថ្មី ដែលផ្តល់ទិន្នផលច្រើនជាងមុនដោយមិនចាំបាច់ដកស្ទូង។

លើសពីនេះទៀត ឥរិយាបថរបស់ប្រជាកសិករខ្មែរ ​ក៏មានការផ្លាស់ប្តូរផងដែរ ពី​ការច្រូតស្រូវ​យកទៅ​ហាលឱ្យស្ងួត ​និងទុកដាក់ក្នុងជង្រុកដើម្បីយកមកកិនជាអង្ករ​ និង​ទទួលទាន មកជាការច្រូតស្រូវ​ទាំងសើមលក់ចេញភាគច្រើន ​ឬទាំងអស់ ដើម្បីយកថវិកា​មកទុកបម្រុងសម្រាប់​ការ​ចំណាយផ្សេងៗវិញ។

ឯកឧត្តម ឌិត ទីណា បញ្ជាក់ថា ចំពោះដំណាំឧស្សាហកម្មវិញក៏ដូចគ្នាដែរ គឺមានការផ្លាស់ប្តូរ​ពី​ការ​ដាំជាលក្ខណៈគ្រួសារ​ ក្នុងកម្រិតតិចតួច​ មកជាការដាំដើម្បីរកប្រាក់ចំណេញ ពោល​គឺ​រាប់សិបហិកតា ក្នុងកម្រិតឧស្សាហកម្មតែម្តង, នេះមិនទាន់គិតដល់ចម្ការកៅស៊ូរដ្ឋ ដែលមាន​តាំង​ពីយូរហើយ​ និងការវិនិយោគរបស់ឯកជន ​ដែលសុទ្ធតែដើម្បីរកប្រាក់ចំណេញនៅឡើយ៕

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm