ប៉ោយប៉ែត៖ ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានចុះមកពិនិត្យ និងពង្រឹងការងារជំនាញនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។
នារសៀលថ្ងៃទី០៤ខែមករា ម្សិលមិញ ដោយមានការណែនាំពីឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ និងលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានដឹកនាំក្រុមការងារចុះមកពិនិត្យស្ថានភាពទូទៅ និងពង្រឹងការងារជំនាញនៅនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ៕








