
អន្ដរជាតិ៖ ប្រធានប្រតិបត្តិការក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Amazon របស់សហរដ្ឋអាមេរិក លោក Andy Jassy បាននិយាយនៅក្នុងសេចក្តីជូនដំណឹងដល់បុគ្គលិកថា ក្រុមហ៊ុនរបស់លោកមានបំណងបញ្ឈប់ការងារបុគ្គលិកជាង ១៨.០០០នាក់ ខណៈដែលពួកយើងចង់កាត់បន្ថយការចំណាយ។
លោកនិយាយថា កម្មករដែលរងផលប៉ះពាល់នឹងជូនដំណឹងប្រាប់ចាប់ពីថ្ងៃទី១៨ ខែមករាខាងមុខនេះតទៅ។ ការកាត់បន្ថយបុគ្គលិកនេះ ស្មើនឹងប្រហែល ៦ភាគរយ នៃបុគ្គលិក ៣០ម៉ឺននាក់របស់ក្រុមហ៊ុន។
ក្រុមហ៊ុន Amazonគឺជាក្រុមហ៊ុនបច្ចេកវិទ្យាធំចុងក្រោយគេបង្អស់ បញ្ឈប់ការងារបុគ្គលិកទ្រង់ទ្រាយធំ ខណៈដែលវិបត្តិថ្លៃរស់នៅ ធ្វើឲ្យអតិថិជនកាត់បន្ថយការចំណាយរបស់ពួកគេ៕
