
អន្ដរជាតិ៖ អំឡុងដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍នេះ អតីតប្រមុខអង្គការណាតូ លោក Anders Fogh Rasmussenនិយាយថា បណ្តាប្រទេសប្រជាធិបតេយ្យ គួរតែបញ្ជាក់ឲ្យបានច្បាស់លាស់ពីផលវិបាកសេដ្ឋកិច្ចធ្ងន់ធ្ងរដែលចិននឹងប្រឈម ប្រសិនបើពួកគេវាយប្រហារកោះស្វ័យគ្រប់គ្រងតៃវ៉ាន់។
លោកAndersបានធ្វើការប្រៀបធៀបរវាងការវាយលុករបស់រុស្ស៊ីទៅលើអ៊ុយក្រែន និងចំណាត់ការយោធារបស់ចិនទៅលើកោះតៃវ៉ាន់ ដោយលោកបញ្ជាក់ថា ប្រទេសប្រជាធិបតេយ្យត្រូវតែរួបរួមគ្នាធានាឲ្យបានជ័យជំនះរបស់អ៊ុយក្រែន ដើម្បីរារាំងការវាយប្រហាររបស់ចិនទៅលើកោះតៃវ៉ាន់៕