ប្រជាពលរដ្ឋ៧៣គ្រួសាររស់នៅចំណុចជ្រោយស្លែង ព្រមចាកចេញពីដីតំបន់៣ តាមការណែនាំរបស់អាជ្ញាធរ

2023/01/06 01:45:11 am        347

កំពង់ឆ្នាំង៖ ក្នុងពេលជួបជាមួយអាជ្ញាធរស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋ ទាំង៧៣ គ្រួសារ ដែលកំពុងរស់នៅក្នុងដីតំបន់៣ចំណុចជ្រោយស្លែង ស្ថិតក្នុងឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ បានស្ម័គចិត្តចាកចេញមក រស់នៅលើ ទីតាំងដីខាងលើដែលអាជ្ញាធរស្រុកបានកំណត់ជូនវិញ ។ ទីតាំងដីថ្មីនោះស្ថិតក្នុងឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ដូចគ្នា ប៉ុន្តែជាដីដែល អាចចេញប័ណ្ណកម្មសិទ្ធិជូន សំរាប់រស់នៅតកូន តចៅទៅអនាគតបាន និងមានទឹកស្អាត ភ្លើង និងផ្លូវធ្វើដំណើរស្រួល។

 ប្រជាពលរដ្ឋបានសំដែងនូវចិត្តត្រេកអរ ដែលអាជ្ញាធរស្រុកខេត្ត បានរកដីអោយពួកគាត់រស់នៅស្របច្បាប់ និងចេញប័ណ្ណកម្មសិទ្ធិ ជូនទៀត។ ពួកគាត់បានបន្តថា នៅចំណុចជ្រោយស្លែងនេះ ពិបាករស់នៅណាស់ ដោយមិនមានផ្លូវធ្វើដំណើរបានស្រួលនោះទេ ចំណែកទឹកស្អាត និងភ្លើង គឺពុំមានទាលើតែសោះ។ ដោយឡែកកូនចៅទៅរៀននៅសាលា បានតិចតួចបំផុត ដោយសារឆ្ងាយ ពៅសាលារៀន។ ពួកគាត់មិនចង់អោយកូនៗរបស់ពួកគាត់ អវិជ្ជាដូចគាត់ទៀតឡើយ ដូចនេះពួកគាត់ព្រមទៅរស់នៅទីតាំងដីថ្មី តែសុំអោយមានទីតាំងដីដាក់សំរាម និងទីតាំងដីសាលាបុណ្យមួយផង។

លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌បានអោយដឹងថា៖ តបតាមការណែនាំរបស់ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានអោយប្រជាពលរដ្ឋនៅចំណុចជ្រោយស្លែង ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ត្រូវផ្លាស់ទីកន្លែងរស់នៅបច្ចុប្បន្ន មករស់នៅកន្លែងថ្មីដែលមានទឹក ផ្លូវ ភ្លើងវិញ ដែលទីតាំងថ្មីនោះ នៅជិតសាលារៀន មណ្ឌលសុខភាព និងងាយស្រួលអាជ្ញាធរគ្រប់គ្រងផងដែរ។ ចំណែកចំណុចជ្រោយស្លែង គឺជាតំបន់៣ ដែលជាជម្រកត្រីពងកូន និងជាទីតាំងដាច់ស្រយាលផងដែរ។

ប្រជាពលរដ្ឋដែលរស់នៅចំណុចជ្រោយស្លែងនេះ គឺជាចំណុចមួយដែលប្រជានេសាទទាំងអស់នាំគ្នាមកបោះទីតាំងរស់នៅ ដើម្បីរកត្រីលក់ចិញ្ចឹមជីវិត។ ដីថ្មីដែលអាជ្ញាធរស្រុកគ្រោងផ្តល់ជូនពួកគាត់នោះ គឺក្នុង១គ្រួសារទទួលបានទទឹង១២ម៉ែត្រ និងបណ្តោយប្រវែង១០០ម៉ែត្រស្មើៗគ្នា ហើយពួកគាត់អាចរស់នៅជិតជាមួយអ្នកឃុំត្រពាំងចាន់ផងដែរ៕ ដោយ ៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm