មន្រ្ដីជំនាញប្រាប់សិស្សប្រឡងធ្លាក់បាក់ឌុប កុំអស់សង្ឃឹមតែ​ត្រូវបន្តរៀន​ជំនាញ​វិជ្ជាជីវៈ ឬ​បរិញ្ញាបត្រ​រង

2023/01/06 04:46:22 pm        612

ភ្នំពេញ៖ ស្ទើជាទម្លាប់រៀងរាល់ឆ្នាំទៅហើយ ដែលបេក្ខជន​ប្រឡង​ធ្លាក់​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) តែងតែបង្ហាញអារម្មណ៍មិនអស់ចិត្ត និងអស់សង្ឃឹម។ ប៉ុន្ដែ​ក​ត្តា​នេះ​ត្រូវ​បាន​មន្រ្ដី​ជំនាញ នៃក្រសួងអប់រំ យុវជន និងកីឡា បានណែនាំបេក្ខជនទាំងនោះ មិន​ត្រូវ​អស់​សង្ឃឹម​ឡើយ​ហើយ​ត្រូវ​បែរ​មក​ចាប់​យក​ឱកាស​រៀន​ជំនាញ​វិជ្ជាជីវៈ ឬ​រៀន​បរិញ្ញាបត្រ​រង​ដោយ​ប្រើ​រយៈ​ពេល​ខ្លីឆាប់ទទួលបានការងារធ្វើ។

តាមរយៈកិច្ចសម្ភាសន៍ជាមួយ BTV លោក គង់ ភូមីកា ប្រធាន​នាយកដ្ឋាន​ឧត្តម​សិក្សានៃ​ក្រសួង​អប់រំ យុវជន និងកីឡា មានប្រសាសន៍ថា វិធីសម្រាប់​ឱ្យ​យុវជន​ដែល​ប្រឡង​ធ្លាក់​អាច​បន្ត​ដំណើរ​របស់​ខ្លួន​ទៅមុខទៀតបានមាន ៣ ចំណុចសំខាន់ៗ គឺ ទី១ បន្តការសិក្សាម្ដងទៀត ទី២ បន្តរៀន​បរិញ្ញាបត្រ​រង និងទី៣ បន្ដរៀនជំនាញវិជ្ជាជីវៈ។ ប៉ុន្ដែក្នុងចំណោមចំណុចសំខាន់ទាំងនេះ មន្រ្ដី​ជំនាញ​លើក​ទឹកចិត្ត​ដល់​សិស្ស​ឱ្យ​បន្ត​រៀន​បរិញ្ញាបត្ររង ឬ​ជំនាញ​វិជ្ជាជីវៈ​ ដើម្បី​កុំ​ឱ្យ​ខាត​ពេល​វេលា​រៀន​សារឡើងវិញ។

លោក គង់ ភូមីកា បានថ្លែងថា «អ៊ីចឹង នៅចំណុចសិស្សប្រឡងធ្លាក់នេះ លោក​គ្រូ​ចង់​លើក​ទឹក​ចិត្ត​ប្អូន ដើម្បី​ធ្វើការសម្រេចចិត្តឱ្យត្រូវ។ ប្អូននៅ​វ័យ​ក្មេង​ប្អូន​អត់​ទាន់​យល់​ថា​ពេល​វេលា​ សម្រាប់​ការ​រស់​នៅ​របស់​មនុស្សយើងមានសារៈសំខាន់​បែបណាទេ។ ដូច្នេះ​លោក​គ្រូ​អត់​ចង់​ឱ្យ​ប្អូន​ខាត​ពេល​ទេ គឺ​គ្រូ​លើក​ទឹក​ចិត្តឱ្យបែរមករៀនជំនាញវិជ្ជាជីវៈ ឬរៀនបរិញ្ញាបត្ររងវិញ»។

គួរបញ្ជាក់ថា ក្រោមម្លប់សន្តិភាព នៃការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃ​កម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្ដចតុកោណ និង​បាន​ផ្ដោត​សំខាន់​លើ​ការ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស។ តាមរយៈយុទ្ធសាស្រ្ដនេះ រាជរដ្ឋាភិបាលដោយមានក្រសួងអប់រំ យុវជន និងកីឡា ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវីជ្ជាជីវៈ ក្រសួងទេសចរណ៍ និងក្រសួងពាក់ព័ន្ធជាច្រើនទៀត បាន​បង្កើត​នូវ​មជ្ឈ​មណ្ឌល​បណ្ដុះ​បណ្ដាលវិជ្ជាជីវៈ សាលាវិជ្ជាជីវៈ ជាដើម​ ដើម្បី​បណ្ដុះ​បណ្ដាល​ជំនាញ​ដល់​យុវជន​ដែល​មិន​បាន​រៀន​រហូត​បញ្ចប់កម្រិតសិក្សា។ ការសិក្សា​ជំនាញ​នេះ​យុវជន​គ្រាន់​តែ​ប្រើ​រយៈពេលខ្លី​អាចទទួលបានជំនាញច្បាស់លាស់ និងការងារធ្វើតែម្ដង៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        260
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm