អាមេរិក៖ សមាជិកសភាលោក Kevin McCarthy តំណាងរាស្ត្រមកពីរដ្ឋ California នៃគណបក្សសាធារណរដ្ឋមិនអាចយកឈ្នះលើក្រុមប្រឆាំងដែលមានសមាជិក ២០នាក់ ឬច្រើនជាងនេះនៃគណបក្សរបស់លោកខ្លួនឯង ដើម្បីក្លាយជាប្រធានសភាសហរដ្ឋអាមេរិកនោះទេ។

សូម្បីតែបន្ទាប់ពីការកោះហៅជុំទី១១ ក្នុងរយៈពេល ៣ថ្ងៃក៏ដោយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ លោកនៅតែខ្វះសំឡេងភាគច្រើន ២១៨ ដែលត្រូវការសម្រាប់ការកាន់តំណែងនេះ។ លោក Kevin McCarthy បានបរាជ័យក្នុងការបោះឆ្នោតជុំទី១១ ដើម្បីជំនួសតំណែងប្រធានសភាអាមេរិកលោកស្រី Nancy Pelosi មកពីគណបក្សប្រជាធិបតេយ្យ។ ដោយប្រឈមនឹងការបះបោរពីក្នុងបក្សរបស់លោក ក្នុងទម្រង់នៃការជ្រើសរើសដោយសេរីទៅលើសមាជិកសភាគាំទ្រលោក Trump លោក McCarthy អាចទទួលបានសំឡេងគាំទ្រត្រឹមតែ ២០០នាក់ប៉ុណ្ណោះនៅក្នុងការប្រកួតប្រជែងចុងក្រោយនេះ ទោះបីជាបានធ្វើសម្បទានបន្ថែមដល់ក្រុមអ្នកប្រឆាំង ចាប់តាំងពីការបោះឆ្នោតបរាជ័យជាច្រើនលើកកាលពីថ្ងៃពុធក៏ដោយ។
បន្ថែមពីលើការសន្យាថា សមាជិកជាច្រើនទៀតនៃរបៀបជ្រើសរើសទៅតាមការសម្រេចចិត្តរៀងៗខ្លួន នឹងអាចបម្រើក្នុងគណៈកម្មាធិការច្បាប់ លោកបានយល់ព្រមក្នុងការបោះឆ្នោតលើការកំណត់អាណត្តិរបស់សភា ដែលជាការផ្លាស់ប្តូរដ៏ធំនៅក្នុងសភាចាស់ជាងគេទី៣ ក្នុងប្រវត្តិសាស្ត្រអាមេរិក ហើយបានសន្យាថានឹងបង្កលក្ខណៈកាន់តែងាយស្រួល សម្រាប់អ្នកតំណាងក្នុងការដកប្រធានសភាចេញ អ្នកណាក៏ដោយដែលទីបញ្ចប់អាចតម្រូវទៅតាមលក្ខខណ្ឌនោះ៕
អត្ថបទ៖ សុខមាន