រដ្ឋបាល​ខេត្តកំពង់ចាម​ បើកការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត​ ប្រចាំឆ្នាំ​២០២៣​ ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧ មករា

2023/01/06 07:00:54 pm        356

កំពង់ចាម​៖ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ រដ្ឋបាល​ខេត្តកំពង់ចាម​ បើកការប្រកួតកីឡាមហាជន​ជ្រើសរើសជើង​ឯកថ្នាក់ខេត្ត​ ប្រចាំ​ឆ្នាំ២០២៣​ ដើម្បីអបអរសាទរទិវា ជ័យជម្នះ ៧ មករា ខួប​លើក​ទី៤៤​ (១៩៧៩-២០២៣) ដែលប្រជាពលរដ្ឋកម្ពុជាទាំងអស់ ទទួលបានជីវិតទី២ ក្រោមស្មារតីរដោះជាតិ។

ក្នុងឱកាសនោះ លោក​ស្រី​ ប៉ាង​ ដានី​ ​អភិបាលរងខេត្ត​កំពង់ចាម​ តំណាង​​ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ លើកឡើងថា ការប្រកួត​កីឡា​មហា​ជន​ជ្រើសរើស​ជើង​ឯកថ្នាក់ខេត្ត​ ប្រចាំឆ្នាំ២០២៣​ ក្នុងក្រមខណ្ឌថ្នាក់ខេត្តនេះ ធ្វើឡើងក្នុងគោល ដៅសំខាន់ ដើម្បីអបអរសាទរ ថ្ងៃ​ជ័យ​ជម្នះ៧ ខួបលើកទី៤៤ ឆ្នាំ ដែលប្រជាពលរដ្ឋកម្ពុជាទាំងអស់រួមទាំង​ លោក​ស្រីផ្ទា​ល់​ទទួល​បាន​ការ​រស់រៀនជាលើកទី២។ កីឡាមិនត្រឹមជួយថែរក្សាសុខភាព បង្កើតនូវក្តីស្រឡាញ់ និង​ទំនាក់ទំនងមិត្តភាព ប៉ុណ្ណោះនោះទេ, ប៉ុន្តែក៏បានចូលរួមបង្កើនស្មារតីសាមគ្គីភាព យោគយល់ និង​អធ្យាស្រ័យគ្នា ផងដែរ។ ចំពោះការប្រកួតថ្ងៃនេះ ទោះបីមានការឈ្នះ ចាញ់ គឺ​ជា​ការ​ប្រកួត​មិត្តភាព ប្រកួតអស់ពីសមត្ថភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ មិនស្អប់គ្នានោះទេ ផ្ទុយ​ទៅ​វិញ​យើង​ត្រូវ​បង្អុលបង្ហាញ់នូវចំណុច ខ្វះខាត និង ភាពខ្សោយរបស់យើងឲ្យគ្នា ទៅវិញទៅមក បង្កើន​ហ្វឹក​ហាត់​បន្ថែមទៀត។ លោកស្រី​ ក៍បានអំពាវនាវ ដល់ យុវជនដែលជាកីឡាករ​ ក៏ដូចជា ប្រជា​ពលរដ្ឋ ទាំងអស់ សូមចូលរួមលេងកីឡាឲ្យបានគ្រប់គ្នាដើម្បីសុខភាព និងសាមគ្គីភាព ។

លោក​ លី​ ម៉េង​សាន​ ប្រធានមន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​កំពង់ចាម​ បានឲ្យដឹងថា​ ក្នុង​ការ​ប្រកួត​កីឡា​មហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត​ ប្រចាំឆ្នាំ២០២៣​ នៅខេត្តកំពង់ចាម​ ពេលនេះ​ មានប្រភេទកីឡាជាច្រើនដូចជា ​ កីឡាបាល់ទាត់,​កីឡាបាល់ទះ, កីឡាបេតង់, កីឡាវាយ​កូន​ឃ្លី​លើតុ, និងកីឡាបាល់បោះ៕ អត្ថបទ៖ សីហា

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm