គុន​ដាវ​ប្រើ​គ្រប់​វិធី​ដើម្បី​ពង្រឹង​ការ​ហ្វឹកហាត់​ត្រៀម​ស៊ី​ហ្គេម​

2021/04/27 09:59:58 am        175

​គុន​ដាវ​៖ សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា បាន​ព្យាយាម​ប្រើ​គ្រប់​វិធីសាស្ត្រដើម្បី​ពង្រឹង​ការ​ហ្វឹក​ហាត់ ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា អំឡុង​ពេល​រីក​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូ​វីដ​-១៩ ពិសេស​ក្នុង​ដំណាក់​កាល​បិទ​ខ្ទប់ ដើម្បី​សម្រួច​សមត្ថភាព​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​នា​ចុង​ឆ្នាំ​២០២១ នេះ។​

​លោក សុខ អាង អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ក្រុម​ជម្រើស​ជាតិ​ដែល​ផ្ដល់​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា គឺ​មាន​កីឡាករ ៧​នាក់ និង​កីឡា​ការិនី ៣​នាក់ រួម​ទាំង​គ្រូ​បង្វឹក ៤​រូប។ លើស​ពី​នេះ សហព័ន្ធ​ក៏បាន​រៀបចំ​ក្រុម​បំរុង​ចំនួន ៨​នាក់​ផង​ដែរ​ដើម្បី​ហ្វឹកហាត់​ត្រៀម​ការប្រកួត​អន្តរជាតិ​នានាក្នុង​ឆ្នាំ​២០២១ ពិសេស​ការប្រកួត​កីឡា​ស៊ី​ហ្គេម​តែម្ដង។​ ប៉ុន្តែ​ក្នុង​ដំណាក់កាល​រីក​រាលដាល​ខ្លាំងនៃ​ជំងឺ​កូ​វីដ​-១៩ សហព័ន្ធ​បាន​ផ្ដោត​សំខាន់​ការ​ហ្វឹក​ហាត់​ដាច់​ឆ្ងាយ​ពី​គ្នា ពោល​គឺ​ហាត់​នៅផ្ទះ​រៀង​ៗ​ខ្លួន។ ដើម្បី​ត្រៀម​ស៊ី​ហ្គេម សហព័ន្ធ​បាន​បែងចែក​ប្រភេទ​កីឡា​គុន​ដាវ​ជា ៣​ក្រុម ហើយ​ក្នុង​មួយ​ក្រុម​មាន​គ្រូ​បង្វឹក ២​នាក់​មើល​ការខុសត្រូវ ក្នុង​នោះ​ដាវ​តូចគឺ​មាន​គ្រូ សាន សុខ​សីហា និង​លោក ឆាយ ចា​ន្ធី​ថា​រី, ដាវ​កាប់ មាន​គ្រូ​បរទេស​លោក ប្រុយ​ ណូ កេ​ម​ពី និង​លោកស្រី ម៉ោ ម៉ា​នុត និង​ដាវ​ធំ មាន​លោក ខុ​ត សៀង និង​រូបលោក​ផ្ទាល់។​

​ចំពោះ​ការ​ហ្វឹក​ហាត់​ទៀតសោតគឺ​ហាត់​ទាំង​ព្រឹក ទាំង​ល្ងាច។ លើស​ពី​នេះ សហព័ន្ធ​ក៏​ព្យាយាម​បង្កើន​ពេលវេលា​ហ្វឹកហាត់​ឲ្យ​បាន​ច្រើន ដើម្បី​ពង្រឹង​គុណភាព​ហ្វឹកហាត់​ឲ្យ​កាន់តែ​ប្រសើរទៅតាម​បច្ចេកទេស និង​វិញ្ញាសា​នីមួយៗរហូត​ឈាន​ការហាត់ ១​ស្មើ រវាង​គ្រូ និង​សិស្ស​ទៀត​ផង។ ប៉ុន្តែ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន បាន​ធ្វើ​ឲ្យ​ការ​ហ្វឹក​ហាត់​ជួប​ការ​លំបាក ដ្បិត​សិស្ស​គុន​នៅ​ខណ្ឌ​ឆ្ងាយ​ៗ​ពីគ្នា ដែល​តម្រូវ​ឲ្យ​សហព័ន្ធ​រៀបចំ​គំរូ​រួម​មួយ សម្រាប់​កីឡាករ​-​កីឡា​ការិនី​ហ្វឹកហាត់​ដោយ​ខ្លួនឯង ក្នុង​ដំណាក់​កាល​បិទ​ខ្ទប់។​ ​យ៉ាងណាមិញ សម្រាប់​ការ​ហ្វឹក​ហាត់​ក្នុង​ដំណាក់​រីក​រាលដាល​ខ្លាំងនៃ​ជំងឺ​កូ​វីដ​-១៩ នេះ សហព័ន្ធ​បាន​រៀប​ចំ​វិធានការ​ការពារ​យ៉ាង​ម៉ឺងម៉ាត់ ដោយ​គោរព​តាម​វិធាន​របស់​ក្រសួងសុខាភិបាល និង​គោលការណ៍​របស់​សហព័ន្ធ​កីឡា​គុន​ដាវ​អន្ដរជាតិ ហើយ​សហព័ន្ធ​បាន​ក្រើន​រំ​ឮ​ក​ឲ្យ​កីឡាករ​-​កីឡាការិនី​បង្កើន​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច ដើម្បី​ការពារ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ផង និង​ដើម្បី​ពង្រឹងសមត្ថភាព​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម នៅ​ប្រទេស​វៀតណាម​ផងដែរ។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់លោក សុខ អាង។​

​គួរ​បញ្ជាក់ថា ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ទីក្រុង​ហាណូយ គឺ​គ្រោង​ចាប់ផ្ដើម​ប្រកួត​ពីថ្ងៃ​ទី​២១ ខែវិច្ឆិកា ដល់​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២១ ដោយ​ម្ចាស់ផ្ទះ​វៀតណាមបានសម្រេច​ដាក់​កីឡា ៤០​ប្រភេទ​ឲ្យ​ធ្វើការ​ប្រកួតប្រជែង ខណៈ​កម្ពុជា​បាន​ត្រៀម​បញ្ជូន​អត្ត​ព​លិ​ក ៣២​ប្រភេទ​កីឡា​ទៅ​ចូលរួម ក្នុងនោះ​ក៏មាន​ប្រភេទ​កីឡា​គុន​ដាវ​ដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm