កម្ពុជាត្រៀមស្វាគមន៍ទេសចរចិន ដោយពុំមានតម្រូវលក្ខខណ្ឌផ្នែកសុខាភិបាល

2023/01/06 08:08:58 pm        724

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ​កម្ពុជាមិនមានការរឹតត្បិតផ្នែក​សុខាភិបាលទៅ​លើ​ទេសចរចិនមកទស្សនាកម្ពុជា និង​បានត្រៀមរួចជាស្រេច​ក្នុងការ​ទទួល​ទេសចរចិន ក៏ដូចទេសចរ​អន្តរជាតិ​ដទៃទៀតដែរ។

ថ្លែងប្រាប់BTVនៅថ្ងៃទី៦ខែមករានេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍​បានលើក​កម្ពុជា​មិនមានការរើសអើងលើទេសចរបរទេសនោះឡើយ។ ​កម្ពុជា​ បើកទ្វារទទួលស្វាគមន៍​ទេសចរចិន​មកទស្សនាកម្ពុជា ​ហើយរំពឹងថា ទេសចរចិនមកទស្សនាកម្ពុជា ​នឹងកើនដល់ ២លាននាក់ ​នៅឆ្នាំ២០២៣នេះ។

រដ្ឋាភិបាលចិន បានការអនុញ្ញាតឱ្យមានសកម្មភាពទេសចរណ៍ចេញក្រៅប្រទេស ​និងការបើកទទួល ទេសចរអន្តរជាតិឡើងវិញ ​ដែលនេះ នឹងផ្ដល់នូវកាលានុវត្តភាពដល់បណ្ដាប្រទេសជា​គោលដៅ​ទេសចរណ៍​នៅលើពិភពលោក រួមទាំងកម្ពុជា ​ក្នុងការស្វាគមន៍ទទួល​ទេសចរចិន​ឡើងវិញ ក្រោយស្ថានការកូវីដ១៩ ពិភពលោក ​បាននិងកំពុងធូរស្រាល។

ឯកឧត្តម ថោង ខុន បន្តថា នៅក្នុងដំណើរការត្រៀមទទួលទេសចរចិន កម្ពុជាបានបង្កើត​ក្រុម​ការងារ​មជ្ឈមណ្ឌល China-Ready Center ការបណ្តុះបណ្តាលភាសារ និងវប្បធម៌ចិនដល់មន្ត្រី និង​បុគ្គលិក ពង្រឹង​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសាចិន ​ទាក់ទាញអ្នកវិនិយោគចិន ហេដ្ឋារចនា​សម្ព័ន្ធ​គាំទ្រ​នានា និងពង្រឹងគុណភាពលើគ្រប់សេវាកម្មទេសចរណ៍ត្រៀម​ទទួលទេសចរចិន ​ដូចគ្នានឹង​ទេសចរ​អន្តរជាតិដទៃទៀតដែរ។

យ៉ាងក៏ដោយ បើតាមឯកឧត្តម ជា អូន រដ្ឋលេខាធិការ និងជាអ្នកពាក្យរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ីវិល ថ្លែងថា រហូតមកដល់ខែមករា ​ឆ្នាំ២០២៣នេះ បណ្តាក្រុមហ៊ុន​អាកាសចរចិន​បានពង្រីកការហោះហើរកម្ពុជា-ចិន កើនដល់៦០ជើងក្នុង១សប្តាហ៍៕ អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm