បាល់ទាត់៖ នៅពេលដែលអ្នកគាំទ្រ AZ Alkmaar ដឹងថា ក្រុមរបស់ខ្លួនត្រូវជួបក្រុមយក្សអ៊ីតាលី Napoli នៅ Europa League ស្របពេលក្រុមរបស់ខ្លួនមានកីឡាករ ១៣នាក់ឆ្លង Covid-10 ទៀតនោះ ពួកគេបានគិតថា លទ្ធផលពិតជាអាក្រក់។

ផ្ទុយពីការគិត AZ Alkmaar ដែលប្រមូលផ្តុំដោយកីឡាករយុវជនដើម្បីដាក់បំពេញនោះ បែរជារកបានជ័យជំនះគួរអោយភ្ញាក់ផ្អើលនៅទឹកដីអ៊ីតាលី ក្នុងប្រកួតដំបូងពូល F ក្របខណ្ឌ UEFA Europa League រដូវកាលថ្មីនេះ។ មួយគ្រាប់យ៉ាងល្អរបស់ Dani de Wit នៅនាទីទី៥៧ ក្នុងវគ្គទី២ នោះ គ្រប់គ្រាន់ល្មមសំរាប់ AZ Alkmaar យកបីពិន្ទុដែលមិនរំពឹងទុកពីទឹកដីអ៊ីតាលី។ មួយគ្រាប់បីពិន្ទុដ៏មានសារសំខាន់នេះធ្វើអោយពួកគេឈរលេខ១ ក្នុងពូល F បណ្ដោះអាសន្ន ខណៈ Real Sociedad លេខ២ ក្រោយឈ្នះ HNK Rijeka ១–០ ផងដែរយប់មិញ៕
អត្ថបទ៖នាង សុភាវុធ