ភ្នំពេញ៖ រាជរដ្ឋាភិបាលកំពុងបន្តជំរុញអភិវឌ្ឍន៍នូវគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសស្ពាន ផ្លូវ និងកំពុងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសម្រាប់ជំរុញការនាំចេញ, វិស័យដឹកជញ្ជូន និងទូរគមនាគមន៍ ក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់សេវាដឹកជញ្ជូនរហ័ស និងទាន់ពេលវេលា ដើម្បីរួមចំណែកដល់ការស្តារសេដ្ឋកិច្ចជាតិ។
លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន នេះថា វិបត្តិកូវីដ ១៩ ប៉ះពាល់គ្រប់វិស័យទាំងអស់ តែបន្ទាប់ពីរាជរដ្ឋាភិបាលបើកប្រទេស និងបើកអាជីវកម្មឡើងវិញ វិស័យដឹកជញ្ជូនមកដល់ពេលនេះបានដំណើរការពេញលេញហើយ ចំណែកបញ្ហាប្រេងសាំង ទោះបីមិនទាន់បានធ្លាក់ថ្លៃដូចមុន តែការដឹកជញ្ជូនគឺមានភាពធុន និងធូរស្រាលជាងមុន។
ទាក់ទងវិស័យដឹកជញ្ជូន និងគមនាគមន៍ នៅក្នុងឆ្នាំ ២០២៣ រាជរដ្ឋាភិបាលគ្រោងចំណាយមូលធនថវិកាជាតិជា ក្នុងទិសដៅគាំទ្រដល់ការអនុវត្តកម្មវិធីវិនិយោគសាធារណៈ ជាពិសេសការអនុវត្តកម្មវិធីយុទ្ធសាស្រ្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់ជាមួយកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មី។
សម្រាប់ឆ្នាំ ២០២៣ នេះ រាជរដ្ឋាភិបាលគ្រោងចំណាយលើគម្រោងវិនិយោគសាធារណៈ ដោយហិរញ្ញប្បទានក្នុងប្រទេសនៅថ្នាក់ជាតិ គ្រោងចំនួនប្រមាណជាង ៧ ៧៣០ប៊ីលានរៀល ត្រូវប្រមាណជិត ៩ ភាគរយ នៃផ.ស.ស កើនឡើងជាង ២៥ ភាគរយបើធៀបនិងច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២២ ក្នុងនោះក៏មានគម្រោងកសាង និងជួសជុល ផ្លូវថ្នល់ ស្ពាន លូ និងការជួសជុលឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលរងប៉ះពាល់ទឹកជំនាន់ជាដើម៕ អត្ថបទ៖ សុន រ៉ាឌី