កម្ពុជានាំចេញកសិផលមានបរិមាណសរុប ជាង៨លានតោន ក្នុងរយៈពេល១១ខែឆ្នាំ២០២២

2023/01/06 09:39:44 pm        587

ភ្នំពេញ៖ កម្ពុជាបាននាំចេញកសិផល ​និងផលិតផលកែច្នៃចេញពីកសិកម្ម ​ប្រមាណ ៨,២ លានតោន ក្នុងរយៈពេល១១ខែឆ្នាំ២០២២ ​ទៅកាន់ទីផ្សារអន្តរជាតិ​ មានដូចជាទីផ្សារប្រទេសចិន អឺរ៉ុប និងអាស៊ី។

របាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ​ចេញផ្សាយកាលពីថ្ងៃទី៥ ខែមករា បាន​បង្ហាញថា ការនាំចេញកសិកផលទៅកាន់ប្រទេសចិន ​មានបរិមាណសរុប ​៦៨៩ ៧០២តោន និង​ទីផ្សារអឺរ៉ុប ១៨៦ ៨៩៧ តោន ​និងទីផ្សារអាស៊ី ៤,២លានតោន។

កសិផលសំខាន់​ នាំចេញទៅទីផ្សារប្រទេសចិន មានដូចជា​ គ្រាប់ស្វាយចន្ទីឆៅ ​ម្រេច ថ្នាំជក់ គ្រាប់​ស្វាយចន្ទីកែច្នៃ ​គ្រាប់ពោត ​កាកសំណល់ដំឡូងមី​ ដំណាប់ស្វាយ ​ចំណិតដំឡូងមី ​ផ្លែស្វាយស្រស់ ម្សៅ​ដំឡូងមី​ អង្ករ និងផ្លែចេកស្រស់​។

ចំណែកទីផ្សារអឺរ៉ុប កម្ពុជា នាំចេញ​កសិផលដូចជា ​គ្រាប់ស្វាយចន្ទីកែច្នៃ ថ្នាំជក់ បន្លែចំរុះ ដំណាប់​ស្វាយ ម្រេច ម្សៅដំឡូងមី​ អង្ករ ជាដើម។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ ​មាន​មហិច្ឆិតាខ្ពស់ ពង្រឹង​ឧត្តមភាព​សម្រាប់​ការ​ប្រកួត​ប្រជែង​ និង​មាន​យុទ្ធសាស្ត្រជំរុញការ​នាំចេញផលិតផល​ដែលមាន​គុណភាពខ្ពស់ និង​លក់បានតម្លៃខ្ពស់ ​ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ លើកឡើងនៅ​ក្នុង​សន្និសីទសារព័ត៌មាន ​ស្តីពីទស្សនទានក្នុងវិស័យកសិកម្មនៅកម្ពុជា នៅថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២៣ នេះ ​ចំពោះទីផ្សារនាំចេញ ​ក្រសួងក៏មានទស្សនទានជាយុទ្ធសាស្ត្រ គឺជំរុញការ​នាំចេញ​ផលិតផលដែលមានគុណភាពខ្ពស់ និងលក់បានតម្លៃខ្ពស់ ឬហៅថា​ ផលិតផលគន្លឹះ ឬផលិត​ផលប្រណិត។ កម្ពុជាមិនអាច មិនត្រូវប្រកួតប្រជែងជាមួយប្រទេសជិតខាង ដោយផ្អែកលើបរិមាណ និងតម្លៃទាបនោះទេ ដោយសារកត្តាថ្លៃដើមខ្ពស់ ​ទាំងក្នុងការផលិត និងដឹកជញ្ជូន។

ឯកឧត្តម បញ្ជាក់ថា ដើម្បីសម្រេចគោលដៅនេះ ក្រសួងកសិកម្ម ត្រូវទទួលបន្ទុករៀបចំប្រព័ន្ធ​ផលិតកម្ម​កសិកម្មមួយដែលមានប្រសិទ្ធភាពខ្ពស់ ​និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារ ទាំងបរិមាណ ​និងគុណភាព, ​នោះគឺជាប្រព័ន្ធផលិតកម្មដែលមានការចូលរួមសហការ និង​អនុវត្តរួមគ្នាពីគ្រប់តួអង្គទាំងអស់ ​ដោយមានយន្តការគ្រប់គ្រង ​និងសម្របសម្រួលច្បាស់លាស់ ហើយ​តាមរយៈនេះ រដ្ឋនឹងដើរតួនាទីច្រើនជាងមុន​ ដើម្បីផ្ដល់ការគាំទ្រ ​និងសម្របសម្រួល សំដៅ​អនុវត្តផែនការផលិតកម្ម​ម៉ត់ចត់ ​ដែលឆ្លើយតបទៅនឹងទីផ្សារ ៕ អត្ថបទ វណ្ណៈ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm