ប្រទេស​ចិន​ច្រាន​ចោល​ការ​ខ្វះ​តម្លាភាព​ក្នុង​ការ​រាយការណ៍​ទិន្នន័យ​អំពី​វីរុស COVID-19

2023/01/06 09:50:24 pm        669

​ចិន៖ ប្រទេស​ចិន​បាន​ច្រានចោល​ការព្រួយបារម្ភ ​អំពី​របៀប​ដែល​ខ្លួន​រាយការណ៍​អំពី​ចំនួន​ករណី​ឆ្លង​វីរុស​ Covid-19 បច្ចុប្បន្ន​ដែល​កំពុង​កើត​ឡើងលើ​ប្រជាជន​របស់ខ្លួន​។ ការច្រានចោល​នេះ​ធ្វើឡើង ​បន្ទាប់ពី​អង្គការ​សុខភាព​ពិភព​លោក​បាន​និយាយថា​ ទីក្រុង​ប៉េកាំង​បាន​បន្ទាប​ផល​ប៉ះពាល់​ នៃ​ការកើនឡើង​ករណី​ឆ្លង​វីរុស​កាលពីពេល​ថ្មីៗ​នេះ​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី Mao Ning បាន​និយាយថា ប្រទេស​ចិន​តែងតែ​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក ហើយ​បាន​ចែករំលែក​ព័ត៌មាន និង​ទិន្នន័យ​ដែល​ពាក់ព័ន្ធ ស្របតាម​គោលការណ៍​បាន​ទាន់ពេលវេលា ការបើកចំហ និង​មាន​តម្លាភាព​។ ប៉ុន្តែ​មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ទីក្រុង​ប៉េកាំង​ពុំបាន​ផ្តល់​ភាព​ត្រឹម​ត្រូវ​នោះ​ទេ​ ជុំវិញ​ចំនួន​អ្នក​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ និង​ចំនួន​អ្នក​ស្លាប់​។ មន្ត្រី​អង្គការ​សហប្រជាជាតិ​និយាយ​ថា ​ការកំណត់​ចំនួន​របស់​ទីក្រុង​ប៉េកាំង​នៃ​អ្នក​ស្លាប់​ដែល​ទាក់ទង​នឹង​ជំងឺ COVID-19 គឺ​តិច​ពេក។​

​អគ្គនាយក​លោក Tedros Adhanom Ghebreyesus បាន​និយាយថា យើង​បន្ត​ស្នើសុំ​ប្រទេស​ចិន​សម្រាប់​ទិន្នន័យ​រហ័ស ទៀងទាត់ និង​គួរឱ្យ​ទុកចិត្ត​បន្ថែមទៀត​លើ​ការចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ខណៈ​អង្គការ​សុខភាព​ពិភពលោក​(WHO) មានការ​ព្រួយបារម្ភ​អំពី​ហានិភ័យ​ដល់​អាយុជីវិត​នៅក្នុង​ប្រទេស​ចិន​។​ ​កាលពី​ថ្ងៃ​ពុធ ប្រទេស​ចិន​បាន​រាយការណ៍​ករណី​ថ្មី​ជាង ៩០០០​ករណី ប៉ុន្តែ​ចំនួន​ជាក់ស្តែង​ត្រូវបាន​គេ​ជឿ​ថា​មាន​ចំនួន​ខ្ពស់​ជាង​នេះ​។ ប្រទេស​នេះ​បានបញ្ចប់​ការធ្វើ​តេស្ត PCR ទ្រង់ទ្រាយ​ធំ​កាលពី​ខែ​មុន នៅ​ពេល​ដែល​ប្រទេស​នេះ​បាន​កែប្រែ​គោលនយោបាយ «​គ្មាន​-COVID» របស់​ខ្លួន​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm