ពាណិជ្ជកម្ម​តំបន់​ស្វយ័ត​ក្វាង​ស៊ី នឹង​ជំរុញ​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន ឈានដល់​កម្រិត​ខ្ពស់​

2023/01/07 01:22:18 am        629

​ភ្នំពេញ៖ ក្នុង​ឆ្នាំ​ថ្មី​២០២៣ កម្ពុជា​-​ចិន ​បាន​ដាក់ចេញ​ផែនការ​ជាច្រើន លើ​កិច្ចសហការ​ជំរុញ​ពាណិជ្ជកម្ម និង​យន្តការ​សហប្រតិបត្តិកា​រលើ​គ្រប់​វិស័យ ដើម្បីឱ្យ​ឈានដល់​កម្រិត​ខ្ពស់ និង​ថ្មីៗ​បន្ថែម ជាពិសេស​ការបន្ត​ជំរុញ​កិច្ច​សហប្រតិ​បត្តិ​ការ ​លើ​វិស័យ​ឧស្សាហកម្ម សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី ដើម្បី​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​ប្រកបដោយ​សក្តានុពល​។​

​​លោក FU Jinming អគ្គនាយករង នៃ​មន្ទីរ​ពាណិជ្ជកម្ម​តំបន់​ស្វយ័ត​ក្វាង​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លើកឡើង​នៅក្នុង​វេទិកា ស្តីពី​ការជំរុញ​ពាណិជ្ជកម្ម​និង​វិនិយោគ​កម្ពុជា​-​ចិន (​ក្វាង​ស៊ី​) នៅ​ថ្ងៃទី ៦ ខែមករា ឆ្នាំ​២០២៣ នេះ​ថា គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០២២ ទំហំ​ពាណិជ្ជកម្ម​នាំចេញ​-​នាំចូល រវាង​ក្វាង​ស៊ី និង​កម្ពុជា មាន​ចំនួន ១ ៦៩០ លាន​យ័ន កើនឡើង​យ៉ាងខ្ពស់ ក្នុង​អត្រា​ជិត ៧២% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០២១​។

​​លោក FU Jinming បន្តថា យុគសម័យ​ក្រោយ​វិបត្តិ​ជំងឺ​កូ​រីដ​-១៩ ក្វាង​ស៊ី និង​កម្ពុជា សុទ្ធតែ​ជួបប្រទះ​នូវ​កាលានុវត្តភាព ក្នុងការ​ព​ន្លឿ​ន​ការអភិវឌ្ឍ ក្នុងនោះ​ ចិន​មានបំណង​ចាប់ដៃ​ជាមួយ​គ្រប់​មជ្ឈដ្ឋាន​នៅ​កម្ពុជា ដើម្បី​ធ្វើ​កិច្ចសហការ​ស៊ីជម្រៅ ធ្វើការ​អភិវឌ្ឍរួមគ្នា និង​បង្កើត​វិបុលភាព​រួមគ្នា​រួមមាន​៖ បន្ត​ជំរុញ​យន្តការ​កិច្ចសហប្រតិបត្តិការ រវាង​មន្ទីរ​ពាណិជ្ជកម្ម​ក្វាង​ស៊ី ជាមួយ​អគ្គនាយកដ្ឋាន ជំរុញ​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ដោយ​ប្រើប្រាស់​ឱ្យបាន​គ្រប់គ្រាន់ និង​ឱ្យ​បានល្អ នូវ​ភាគលាភ​អភិវឌ្ឍន៍ នៃ​ការចូល​ជាធរ មាននៃ​កិច្ចព្រមព្រៀង RCEP និង​អនុវត្ត​ឱ្យបាន​ល្អ​នូវ​ផែនការ​ទ្វេភាគី ។

​ការបន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​ឧស្សាហកម្ម សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី​, ក្នុងនោះ​វិស័យ​ឧស្សាហកម្ម​ក្វាង​ស៊ី និង​កម្ពុជា បាន​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក ស្របតាម​សក្តានុពល នៃ​កិច្ចសហការ​ធំធេង និង​ការបន្ត​ជំរុញ​ការកសាង​ភាព​ត​ភ្ជាប់​រវាង​ភាគី​ទាំងពីរ , កិច្ចព្រមព្រៀង RCEP បានដាក់​ចេញ​តម្រូវការ​កាន់តែ ច្រើន និង​កាន់តែ​ខ្ពស់ សម្រាប់​ការដឹកជញ្ជូន​ឆ្លងដែន​ក្វាង​ស៊ី នឹង​សកម្ម​ក្នុងកា​រកសារ​ច្រក​ថ្មី និង​ក្រុមហ៊ុន​ក្វាង​ស៊ី ។​

​​ចំណែក ឯកឧត្តម កៅ កោសល អគ្គនាយក​ជំរុញ​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការអនុវត្ត នូវ​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ តាម​គំនិត​ផ្តួចផ្តើម​របស់ ឯកឧត្តម ស៊ី ជីន​ភីង ប្រធានាធិបតី​ចិន ក្នុងការ​កែទម្រង់​ស៊ីជម្រៅ លើ​អភិ បាល​កិច្ច​ប្រទេស​ចិន និង​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ខ្សែក្រវ៉ាត់ និង​ផ្លូវ សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ដែល​មិន​ត្រឹម​ដើរតួនាទី ជា​គន្លឹះ ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ចិន​ប៉ុណ្ណោះ​ទេ តែ​ក៏​ជាការ​គិតគូរ​វែងឆ្ងាយ សំដៅ​លើកកម្ពស់​ការតភ្ជាប់ និង​កិច្ច សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច វិនិយោគ និង​ហិរញ្ញវត្ថុ​ព្រមទាំង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ក្នុងចំណោម​ប្រទេស​ក្នុង​តំបន់ និង​លើ​សកលលោក ដែល​បង្កើតបាន​នូវ «​ក្បាលម៉ាស៊ីន​ថ្មី​មួយ ក្នុងការ​អូសទាញ​កំណើនសេដ្ឋកិច្ច ពិភពលោក​» ថែមទៀត​៕ អត្ថបទ​៖ សុន រ៉ា​ឌី​,​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm