នាយឧត្តមសេនីយ៍​ គៀត ​ច័ន្ទថារិទ្ធ ​ចុះពិនិត្យគម្រោង​ជួសជុល​ផ្លូវ និងដាក់លូ​ក្នុង​មូលដ្ឋាន​ឃុំ​ស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង

2023/01/07 06:50:35 pm        76

បាត់ដំបង៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ឃុំស្នឹង ​បាន​អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ គម្រោង​ជួសជុល​ផ្លូវ និង​ដាក់​លូក្នុង​មូលដ្ឋាន​ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង​កាល​ពី​រសៀលថ្ងៃទី៦​ខែមករា​ឆ្នាំ២០២៣​។

ក្នុងដំណើរចុះត្រួតពិនិត្យនេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានដឹកនាំប្រតិភូ និង​ក្រុម​ការងារ​ចុះ​ត្រួតពិនិត្យ​ផ្លូវ​ដី​ចំណុច​ព្រៃ​កញ្ជ្រូក​ភូមិពាក់​ស្បែក​មួយ​ខ្សែប្រវែង ២០០.៤០០ម៉ែត្រ និង​អញ្ជើញ​ចូល​រួម​ពិធីសំណេះសំណាល និងបើកការ​ដ្ឋានសាងសង់​លូរំដោះទឹក​និងជួសជុល​ផ្លូវចំណុច​ទម្លាប់​ទៅ​ភ្នំពង់ភូមិ​បឹងក្រសាលមួយខ្សែប្រវែង ១.២០០ ម៉ែត្រ ដាក់​លូរំដោះ​ទឹកមួយ​កន្លែង​មុខកាត់​១.២ម៉ែត្រ​ដាក់៣ជួរ។

ឯកឧត្តមក៏បានអញ្ជើញចុះត្រួតពិនិត្យផ្លូវដែលខូចខាតដោយសារទឹកជំនន់ ដែលបណ្ដាល​ឲ្យពិបាក​ក្នុងការធ្វើដំណើរចំណុចសម្ព័រទៅថ្មពេជ្រ ភូមិបឹងក្រសាល។

ឯកឧត្តម ប្រធានក្រុមការងារ​ក៏បន្តអញ្ជើញ​ចុះត្រួតពិនិត្យ​ផ្លូវជួសជុល​ក្រាលគ្រួស​ក្រហមចំណុច​បួន​ជួរ​ទៅ​ពេជ្រចង្វារ និងដីក្រហម ប្រវែង ៤.៥០០ ម៉ែត្រ និងបន្ត​ចុះត្រួត​ពិនិត្យផ្លូវ​ដីចំណុច​ផ្លូវបំបែក​ភូមិ​បឹ​ងចែងទៅកាន់អូរតាឃ្មួចប្រវែង ៤.៥០០ម៉ែត្រ។

ឯកឧត្តម គៀត ច័ន្ទថារិទ្ធ បានថ្លែងអំណរ​គុណដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែលបាន​ចូលរួមថែ​រក្សា​សុវត្ថិភាព និង ប្រែក្លាយតំបន់បឹងក្រសាលនៃឃុំស្ទឹងឲ្យប្រែក្លាយជាពណ៍បៃតង ស្រស់បំព្រង​ប្រកប​ដោយ ​ស្រូវស្រែ ដំណាំ មានផ្លែផ្កាយ៉ាងល្អប្រសើរ ដូចនាពេលបច្ចុប្បន្នផងដែរ៕ ដោយ ៖ ដារា


អត្ថបទដែលទាក់ទង

ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        86
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        261
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm