ខេត្តកំពង់ឆ្នាំង ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៤ទិវាបុណ្យជ័យជំនះ៧ មករា ១៩៧៩ – ៧ មករា ២០២៣

2023/01/07 07:46:04 pm        136

កំពង់ឆ្នាំង ៖ ខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាបុណ្យជ័យជម្នះ ថ្ងៃ៧ មករា ១៩៧៩ -៧ មករា ២០២៣ ត្រូវបានធ្វើ​ឡើងយ៉ាង​មហោឡាឬក​ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេច ចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និង មានការអញ្ជើញ​ចូលរួម​ពីសំណាក់​សមាជិក​សមាជិការាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្តកងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ មន្រ្តីរាជការ​អង្គភាព​ជុំវិញខេត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

យុវជនដែលបានចូលរួមក្នុងមិន្ទិញនាពេលនោះ បានលើកឡើងថា៖ នៅក្នុងរបបវាលពិឃាតអស់រយះកាល៣ឆ្នាំ ៨ខែនិង២០ថ្ងៃ ដែលប៉ុលពត​កាន់អំណាច​ប្រជាពលរដ្ឋ​ស្លូតត្រង់ត្រូវរបបអាវខ្មៅបង្អត់អាហារបង្ខំឲធ្វើការជាទម្ងន់ ធ្វើទារុណកម្មយ៉ាង​ព្រៃផ្សៃនិង​កាប់សម្លាប់​យ៉ាងរង្គាល។ ក្នុងរយៈពេលជាង៤៤ឆ្នាំកន្លតងមកនេះ​ប្រទេសជាតិមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ក្រោមការដឹកនាំ​របស់​សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តីជាមួយគ្នានេះខេត្តកំពង់ឆ្នាំង ក៍មានការអភិវឌ្ឍន៍​ស្ទើគ្រប់ទីកន្លែង​ពីទីក្រុង​រហូតដល់ជនបទ ផងដែរ ។ ទាំងអស់នេះដោយសារមានថ្ងៃ៧មករាទើបពួកគាត់បានរស់រានមានជីវិតឡើងវិញនិងមានអ្វីៗទាំងអស់នៅថ្ងៃនេះ​អរគុណសន្តិភាព ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខត្តកំពង់ឆ្នាំង បានអានសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន​នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា ដោយគូសបញ្ជាក់ថា៖ ថ្ងៃនេះ ជាថ្ងៃគម្រប់ខួប​លើកទី៤៤​នៃ​ទិវាជ័យជំនះ៧មករា ឆ្នាំ១៩៧៩​ជា​ប្រវត្តិសាស្រ្ត​ដែលបានផ្តួល​រំលំរបបប្រល័យ​ពូជសាសន៍​របស់ប៉ុលពត សង្រ្គោះជាតិ ប្រជាជនកម្ពុជា អោយមានជីវិត​រស់រានឡើងវិញរួច​ផុតពីការ​សម្លាប់​រង្គាល​នៃ​របបដ៍សាហាវយង់ឃ្នងបំផុតនេះ បានទាន់ពេលវេលា និងបានបបញ្ចប់​សករាជដ៏​ខ្មៅងងឹតបំផុតនៃប្រទេសកម្ពុជា ហើយបើកឡើងនូវសករាជថ្មី គឺឯករាជ្យ ​សេរីភាព ប្រជាធិប​តេយ្យ​និងវឌ្ឍនភាពសង្គម។ រយៈពេល៤៤ឆ្នាំកន្លងទៅនេះ ផ្តើមចេញពីជ័យជំនះ៧មករា ប្រជាជនកម្ពុជា​បានសម្រេចផ្លាស់ប្តូរ​សង្គមយ៉ាងធំធេង​ដែលប្រទេស​នៅលើពិភពលោកទាំង​មូលនឹកស្មានមិនដល់ថា កម្ពុជាបានប្រែក្លាយពីវាលពិឃាដនៃរបបប្រល័យពូជសាសន៍,ពីសង្រ្គាមរ៉ាំរ៉ៃរាប់ទស្សវត្សរ៍,ការបាក់បែក​ជាតិ,បែងចែកទឹកដីក្លាយ ជាប្រទេសមួយដែលមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ តាំងពីបាតដៃទទេ​រហូតដល់មាន​ការ​រីកចំរើនលើគ្រប់វិស័យ ធ្វើអោយប្រជាជនមានជីវភាពធូរធា និង មានកំណើតសេដ្ឋកិច្ច កើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ។

ឆ្នាំ២០២២ដែល​ទើបតែកន្លងផុតទៅនេះ សភាពការណ៍ទូទៅរបស់កម្ពុជា មានការវិវឌ្ឍន៍យ៉ាង​ល្អដែលផ្តល់ភាព​អនុគ្រោះដល់​ការ​សម្រេចគោលដៅរបស់យើងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ទោះបីជាសភាពការណ៍អន្តរជាតិ នៅតែបន្តប្រែប្រួល យ៉ាងស្មុគស្មាញក្តី នៅក្នុងរយៈពេល​នេះរាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភាបានខិតខំនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ សម្រេចបានសមិទ្ធិផលធំៗ ថ្មីៗជាច្រើនប្រកបដោយមោទនភាព ។ សារអរគុណសន្តិភាព ពិតជាមានតម្លៃមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះ ឬ ថ្ងៃក្រោយមនុស្សទាំងអស់គ្នាត្រូវការសន្តិភាព ៕ ដោយ ៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        24
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        97
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm