កូនសត្វខ្ទីង១ក្បាលត្រូវបានជួយសង្គ្រោះពីអន្ទាក់ក្នុងតំបន់ការពារធម្មជាតិភូមិសាស្ត្រខេត្តកំពង់ស្ពឺ

2023/01/07 09:20:10 pm        52

កំពង់ស្ពឺ ៖ កូនសត្វខ្ទីងមួយក្បាលត្រូវបានក្រុមការងារសង្គ្រោះសត្វព្រៃ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) ជួយសង្គ្រោះកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ កន្លងទៅ ក្រោយ​ពេល​ក្រុមការងារ​បាន​ទទួល​ព័ត៌មានថាសត្វខ្ទីង​មួយក្បាលបាន​ជាប់អន្ទាក់នៅ​ក្នុងដែន​ជម្រក​សត្វព្រៃឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

កូនសត្វខ្ទីងនេះបាន របួសជើងមុខខាងស្តាំ។ នៅពេលនេះ កូនសត្វខ្ទីង​នេះត្រូវបាន​បញ្ជូនទៅ​មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ

ដើម្បីសង្គ្រោះជីវិត និងព្យាបាលជំងឺ។ ប្រសិនបើមិនមានការជួយ សង្គ្រោះទាន់ពេលវេលាទេ កូនសត្វខ្ទីង​ដែលបែក​ហ្វូងពី​មេរបស់​វា​នេះ​អាច​នឹងស្លាប់បាត់បង់ជីវិត។ កូនសត្វខ្ទីងនេះជាប់អន្ទាក់នៅទីតាំងជាមួយគ្នា ដែល​សត្វខ្ទីង​មួយ​ក្បាល​ដែលបានជាប់អន្ទាក់​និង​ក្រុមការងារជួយសង្គ្រោះកាលពីខែមិថុនា ឆ្នាំ២០២១ កន្លងទៅ ប៉ុន្តែបានស្លាប់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ប្រជាសហគមន៍​បានទាក់ទង​ក្រុមការងារ​សង្គ្រោះ​សត្វព្រៃ អង្គការសម្ព័ន្ធមិត្ត​សត្វព្រៃដែលបានសហការជាមួយមន្ត្រីឧទ្យានុរក្ស​ក្រសួងបរិស្ថាន​ធ្វើការ​ការពារនិងអភិរក្សនៅតំបន់ការពារធម្មជាតិក្នុងខេត្តកំពង់ស្ពឺ ក្រោយបានឃើញវាជាប់អន្ទាក់ព្រាន។ ភ្លាមៗ ក្រុមការងារសង្គ្រោះសត្វព្រៃបានចុះអន្តរាគមន៍ ដោយបានធ្វើដំណើរេយៈចម្ងាយជាង ១៣០ គីឡូម៉ែត្រពីភ្នំពេញទៅកន់ទីតាំងដែលបានរាយការណ៍ដោយធ្វើដំណើរទាំងតាមរថយន្តផង និងតាមគោយន្តកន្ត្រៃផង និងដើរដោយថ្មើរជើងផង ទម្រាំនឹងដល់ទីតាំង ហើយក្រុមការងារ​បានធ្វើការសង្គ្រោះកូនសត្វខ្ទីងនេះ និងបានបញ្ជូនទៅកាន់​មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីព្យាបាល។

ក្នុងនាមក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានសម្តែងអំណរ​គុណ​ដល់ក្រុមការងារ ៧ន​សង្គ្រោះសត្វព្រៃ អង្គការ ​WA​ ចំពោះកិច្ចខិតខំប្រឹង​ប្រែងក្នុង​ការ​សង្គ្រោះ​កូនសត្វខ្ទីង ដែលជា​ប្រភេទសត្វកម្រនៅលើពិភពលោកនេះ ក៏ដូចជាសត្វព្រៃផ្សេងទៀត។

ឯកឧត្តមបានថ្លែងថា អង្គការ WA រួមនឹងសហគមន៍តំបន់ការពារធម្មជាតិក្នុងតំបន់ជួរភ្នំក្រវ៉ាញ បាននិងកំពុងចូលរួម​យ៉ាងសកម្មជាមួយ​ក្រសួងបរិស្ថាន​ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃនៅតាមតំបន់ការពារធម្មជាតិក្នុងតំបន់ជួរភ្នំក្រវ៉ាញបានយ៉ាងល្អប្រសើរ។ ឯកឧត្តម នេត្រ ភក្ត្រា បានកត់សម្គាល់ថា ប្រជាសហគមន៍ដែលបានឃើញ​សត្វជាប់អន្ទាក់ស្វែង​រកកិច្ចអន្តរាគមន៍​ដើម្បីជួយសង្គ្រោះសត្វបានបង្ហាញពីការយល់ដឹង ពីសារៈសំខាន់នៃជីវៈចម្រុះ និងការចូលរួមអភិរក្ស​សត្វព្រៃឱ្យបានគង់វង្ស។ ក្រសួងបរិស្ថាននិងអង្គការដៃគូផ្នែកអភិរក្សនឹងបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការធ្វើយុទ្ធនាការអន្ទាក់សូន្យ

ដើម្បីបង្កើនការយល់ដឹងកាន់តែច្រើនថែមទៀត

ក្នុងចំណោមសាធារណជន និងការ​ចូលរួមការពារនិងអភិរក្ស។ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា អន្ទាក់និងកាំភ្លើងកែច្នៃ គឺជាឃាតកលាក់មុខសម្លាប់សត្វព្រៃនៅកម្ពុជា ជារៀងរាល់ថ្ងៃដែល​ចាំបាច់ត្រូវ​ទប់ស្កាត់​និងបង្ក្រាប​កុំឱ្យមានការយកចូលក្នុងតំបន់ការពារធម្មជាតិ។ អន្ទាក់ជាច្រើនម៉ឺនត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ និងកាំភ្លើងរួម​នឹងកាំភ្លើងកែច្នៃជា​ច្រើនរយ ត្រូវបានដកហូត រឹបអូសរយពពេលកន្លងទៅ។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា សត្វខ្ទីងជាប្រភេទសត្វកម្រ ដែលងាយទទួលរងការ​គំរាមកំហែង​យ៉ាងខ្លាំង។ សត្វខ្ទីងនៅលើពិភពលោកមានចំនួនប្រមាណ ២១,០០០ ក្បាលដែលរស់នៅ​ក្នុង​ប្រទេស ​ឥណ្ឌានិងតំបន់អាស៊ីអាគ្នេយ៍ក្នុងនោះរួមទាំងប្រទេសកម្ពុជា។ សត្វខ្ទីងញីអាចមានទម្ងន់រហូតដល់ជិត១តោន ខណៈខ្ទីងឈ្មោលអាចមានទម្ងន់ដល់១តោនកន្លះ។ ចំនួនសត្វខ្ទីងមានការថយចុះគួរឱ្យកត់សម្គាល់ដោយសារតែការបាត់បង់ទីជម្រក ជាពិសេស​គឺការបរ​បាញ់ដើម្បីយកសាច់ ស្នែង ឆ្អឹងនិងការជួញដូរផ្សេងទៀត។ សត្វខ្ទីងស្ថិតនៅក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស​ ដើម្បីចូលរួមការពារ​និងអភិរក្សសត្វព្រៃ​ជាពិសេសសត្វព្រៃកម្រៗនៅលើពិភពលោកដែលមានវត្ត មាននៅកម្ពុជា ឯកឧត្តមរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការបរិភោគ សាច់សត្វព្រៃ និងកុំជឿថាបរិភោគសាច់សត្វព្រៃផ្តល់នូវសុខភាពល្អ។ ជាមួយគ្នានេះ សមត្ថកិច្ចពាក់ព័ន្ធនឹង អនុវត្តច្បាប់ប្រឆាំងនឹងជនល្មើសសម្លាប់សត្វដោយមិនលើកលែងឡើយ។

ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានអំពាវនាវដល់ប្រជាពលរដ្ឋ​ទាំងអស់ចូលរួម​ការពារនិង​អភិរក្សសត្វព្រៃ និងសូមនិយាយថា ទេចំពោះការជួញដូរសត្វព្រៃគ្រប់ប្រភេទ ព្រមទាំងចូល​រួម​រាយការណ៍ប្រាប់សមត្ថកិច្ច ប្រសិនបើឃើញមានការបរបាញ់សត្វ ការដាក់អន្ទាក់ចាប់សត្វ និងចូលរួមបណ្តុះស្មារតីក្មេងៗជំនាន់ក្រោយស្រឡាញ់ធនធានធម្មជាតិ និងសត្វព្រៃដើម្បី​ផលប្រយោជន៍ ​សម្រាប់អភិវឌ្ឍទេសចរណ៍ធម្មជាតិ បង្កើនចំណូលប្រជាសហគមន៍មូលដ្ឋាន កាត់បន្ថយនិងលុបបំបាត់របរ ចូលព្រៃកាប់ឈើនិងបរបាញ់សត្វ ឬដាក់អន្ទាក់ចាប់​សត្វដែល​ប្រជាពលរដ្ឋមួយចំនួនកំពុងប្រកបរបរដែលប្រឈមនឹងមុខច្បាប់នេះ៕ ដោយ ៖ ដារា

រូបថតអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm