
ភ្នំពេញ៖ នៅសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ លោក គី តិច មេធាវីសម្តេចតេជោ ហ៊ុន សែន នាំយកថវិកាឈ្នះក្តីទណ្ឌិត សម រង្ស៊ី បរិច្ចាកជូនមន្ទីរពេទ្យគន្ធបុប្ផា។
គួរបញ្ជាក់ថា ថវិកានោះ ជាថវិកាចំណែករបស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានមកពីការប្តឹងឈ្នះទណ្ឌិត សម រង្ស៊ី ចំនួន ៤៨.៤៤៨,២៨ដុល្លាអាមេរិក ក្នុងសំណុំរឿងបរិហាកេរ្តិ៍ កាលពីឆ្នាំ២០១៥ ក្រោយពេលតុលាការលក់ឡៃឡុងទ្រព្យសម្បត្តិ នៃអតីតទីស្នាក់កណ្តាល អតីតគណបក្សសង្គ្រោះជាតិ។
ព័ត៌មានលម្អិត BTV នឹងផ្សាយជូននាពេលបន្តបន្ទាប់។
https://fb.watch/hURERlTSu4/?mibextid=cr9u03



