ការបាញ់ផ្លោងបានលាន់លឺកាលពីថ្ងៃសៅរ៍ (៧ មករា) ជុំវិញផ្លូវក្បែរវាលខ្សាច់នៃទីក្រុង Bakhmut របស់អ៊ុយក្រែន ដែលជាការផ្តោតសំខាន់នាពេលបច្ចុប្បន្ននៃការប្រយុទ្ធគ្នាដ៏ខ្លាំងបំផុតក្នុងការវាយប្រហារអ៊ុយក្រែនរបស់រុស្ស៊ី។
ទីក្រុងនេះត្រូវបានរងការវាយប្រហារ បើទោះបីជាទីក្រុង Moscow បានប្រកាសបទឈប់បាញ់សម្រាប់ថ្ងៃបុណ្យណូអែលគ្រិស្តអូតូដុកក៏ដោយ។
ផ្ទៃមេឃភ្លឺចែងចាំង និងព្រិលធ្លាក់ព្រិល បានបង្ហាញពីការបំផ្លិចបំផ្លាញនៃទីក្រុងមួយដែលត្រូវបានបោះបង់ចោលដោយពលរដ្ឋភាគច្រើននៃចំនួនប្រជាជនប្រមាណ ៧០០០០នាក់ មុនសង្គ្រាម ជាទីដែលក្រុមអ្នកស្ម័គ្រចិត្តមនុស្សធម៌នៅពេលនេះប្រថុយជីវិតរបស់ពួកគេដើម្បីជួយអ្នកដែលបានស្នាក់នៅទីនោះ។
ទីក្រុង Moscow បាននិយាយកាលពីថ្ងៃសៅរ៍ថាកងកម្លាំងរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែននឹងរក្សាបទឈប់បាញ់រយៈពេល 36 ម៉ោងដែលប្រកាសដោយប្រធានាធិបតី Vladimir Putin រហូតដល់ពាក់កណ្តាលអធ្រាត្រ បើទោះបីជាអ៊ុយក្រែនបដិសេធការផ្តល់ជូននេះក៏ដោយ។
គេបានលឺសំឡេងគ្រាប់កាំភ្លើងធំនៅសមររភូមិជួរមុខនៅជិតទីក្រុង Kreminna ភាគខាងកើតអ៊ុយក្រែនកាលពីថ្ងៃសុក្រ (៦ មករា) សូម្បីតែបន្ទាប់ពីការចាប់ផ្តើមជាផ្លូវការនៃបទឈប់បាញ់ឯកតោភាគីដែលប្រកាសដោយទីក្រុង Moscow ដែលពេលនោះខាងភាគីអ៊ុយក្រែន បានច្រានចោលភ្លាមៗ៕ អត្ថបទ៖ ក្រូច សុខមាន