ការធ្វើ​អន្តោប្រទេសដ៏ធំ របស់ប្រទេសចិនចាប់ផ្តើមស្របពេលមានការកើនឡើងករណីឆ្លងវីរុស COVID-19

2023/01/08 04:44:41 pm        569

ស្របពេលមានរលកនៃការឆ្លងវីរុស COVID-19 នៅទូទាំងប្រទេស ប្រទេសចិនកាលពីថ្ងៃសៅរ៍ (៧ មករា) គឺជាថ្ងៃដំបូងនៃពេលវេលា "ជុន យុន"“chun yun” ដែលជារយៈពេល ៤០ ថ្ងៃនៃការធ្វើដំណើរបុណ្យចូលឆ្នាំថ្មី... ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០២០ ដោយគ្មានការរឹតបន្តឹងការធ្វើដំណើរក្នុងស្រុក។

យោងតាមក្រសួងដឹកជញ្ជូនរបស់ប្រទេសចិន អ្នកដំណើរជាងពីរពាន់លាននាក់ត្រូវបានគេរំពឹងថានឹងធ្វើដំណើរក្នុងរយៈពេល ៤០ថ្ងៃខាងមុខ។ ​

បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីចិន នឹងចាប់​ផ្ដើម​ជា​ផ្លូវ​ការ​ចាប់​ពី​ថ្ងៃ​ទី ២១ ខែ​មករា ខាងមុខនេះទៅ។

មានការព្រួយបារម្ភពីការឆ្លងរាលដាលថា ការធ្វើចំណាកស្រុកដ៏ធំរបស់កម្មករនៅក្នុងទីក្រុងនានាទៅកាន់ស្រុកកំណើតរបស់ពួកគេនឹងបង្កឲ្យមានការកើនឡើងនៃការឆ្លងនៅក្នុងទីក្រុងតូចៗ និងតំបន់ជនបទដែលមិនសូវមានឧបករណ៍សម្រាប់ព្យាបាលអ្នកជំងឺ។ 

អ្នក​ក្រុង​ប៉េកាំង​ ម្នាក់​បាន​និយាយ​ថា រូបគាត់​ព្រួយ​បារម្ភ ប៉ុន្តែ​ទោះជាយ៉ាងណាក៏នឹង​ត្រូវតែធ្វើ​ដំណើរ​ដែរ។ខ្ញុំមិនទាន់បានឆ្លង COVID-19 នៅឡើយទេ ដូច្នេះប្រសិនបើសាច់ញាត្តិមិនមានវិជ្ជមានទេ ខ្ញុំខ្លាចថាខ្ញុំនឹងនាំវីរុសទៅ ចម្លងពួកគេ។ វានឹងប៉ះពាល់ដល់សុខភាពរបស់ពួកគេ។ ប៉ុន្តែ​ពួកគេ​បាន​ជាសះស្បើយ​ពី​ជំងឺ COVID-19 ​ ​មួយ​រយៈ​ហើយ ដូច្នេះ​ខ្ញុំ​គ្រោង​ទៅ​លេង​ពួកគេ ហើយ​ចំណាយ​ពេល​ចូលឆ្នាំ​ជាមួយ​ពួកគេ។ យាយ តារបស់​ខ្ញុំ​ក៏​ធ្លាប់​ប្រាប់​ខ្ញុំ​ច្រើន​ដង​ដែរ​ថា​នឹក​ខ្ញុំ​ខ្លាំង​ណាស់។  ​​

ក្រុមអាជ្ញាធរនិយាយថា ពួកគេកំពុងជំរុញសេវាព្យាបាលនៅតាមមូលដ្ឋាន ដោយការបើកគ្លីនិកគ្រុនក្តៅនៅតាមជនបទបន្ថែមទៀត និងរៀបចំផែនការសម្រាប់អ្នកជំងឺដែលមានហានិភ័យខ្ពស់។

ប្រទេសចិនបានរាយការណ៍ពីការស្លាប់ដោយសារ COVID ថ្មីចំនួនបីនាក់កាលពីថ្ងៃសុក្រ ប៉ុន្តែក្រុមអ្នកជំនាញសុខភាពអន្តរជាតិជឿថា និយមន័យតូចចង្អៀតរបស់ទីក្រុងប៉េកាំងនៃការស្លាប់ដោយសារ វីរុស COVID មិនឆ្លុះបញ្ចាំងពីចំនួនអ្នកស្លាប់ពិតប្រាកដទេ... ហើយអ្នកខ្លះព្យាករណ៍ថាមនុស្សជាងមួយលាននាក់អាចស្លាប់នៅឆ្នាំនេះ៕ អត្ថបទ៖ ក្រូច សុខមាន


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        105
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        143
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm