ឯកឧត្តម ហ៊ុន ម៉ានី “ សកម្មភាពយុវជនក្នុងការលេងកីឡា នឹងរួមចំណែកបន្ថែមទៀតក្នុងការអភិវឌ្ឍកីឡានៅកម្ពុជា”

2023/01/08 09:12:47 pm        515

ភ្នំពេញ៖ ដូចការគ្រោងទុក ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Soccer League លើកទី៦ ឆ្នាំ២០២៣ ត្រូវប្រកាសបើកជាផ្លូវការ ល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ២០២៣ (CAMSOC-CAMAPGOC) ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា សិស្សានុសិស្ស យុវជន និងយុវនារី និងអ្នកគាំទ្របាល់ទាត់ជាច្រើនរូបនៅកីឡដ្ឋានក្លិបអាជីព ភ្នំពេញក្រោន RSN។ ពិធីបើកនេះធ្វើឡើងស្របពេលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធខួបទី៤៤ឆ្នាំ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍។

ការប្រកួតប្រកួតបាល់ទាត់ពានរង្វាន់ Soccer League ត្រូវបានគេមើលឃើញថាជាការផ្តល់ឱកាសដល់យុវជនកម្ពុជា ក្នុងការជួបជុំ រឹតចំណងមិត្តភាព សាមគ្គីភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងគ្នា និងគ្នា តាមរយៈវិស័យកីឡា បន្ទាប់ពីភាពស្រាក់ស្រាន្តនៃជំងឺកូវីដ-១៩ នៅកម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា សកម្មភាពយុវជនក្នុងការលេងកីឡានេះ នឹងរួមចំណែកបន្ថែមទៀត ក្នុងការគាំទ្រ និងអភិវឌ្ឍវិស័យកីឡានៅកម្ពុជាដោយឈរលើស្មារតីកីឡារស់ក្នុងសន្តិភាព និងប្រជាជនម្នាក់លេងកីឡាយ៉ាងតិចមួយមុខ។

យោងតាមរបាយការណ៍គណៈកម្មការរៀបចំការប្រកួតបានបង្ហាញថាឆ្នាំនេះមានក្រុមកើនឡើងរហូតដល់៧៤ក្រុម ខណៈការប្រកួតលើកដំបូងបង្អស់ឆ្នាំ២០១២ មានតែជាង២០ក្រុមប៉ុណ្ណោះ។

ខណៈនោះឯកឧត្តម ប្រធាន ស ស យ ក បានបន្ថែមថា ការប្រកួត Soccer League ទទួលបានការគាំទ្រខ្លាំង ទាំងគុណភាព និងបរិមាណ ដែលមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ រហូតដល់ទៅ៧៤ក្រុមឆ្នាំ២០២៣នេះ ហើយអ្វីដែលពិសេសគឺការបើកឱកាសឱ្យក្រុមបាល់ទាត់នារីចូលរួមប្រកួតជាលើកដំបូង តាមរយៈនេះ នឹងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបំផុសស្មារតី ជម្រុញ និងគាំទ្របាល់ទាត់នារីកាន់តែមានសន្ទុះទៅមុខ។

ឯកឧត្តម ថោង ខុន ក្នុងនាមគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានវាយតម្លៃខ្ពស់ និងកោតសរសើរ ដល់សហភាពសហព័ន្ធយុវជនកម្ពុជាដែលបានរួមចំណែកដ៏សំខាន់ក្នុងការជំរុញវិស័យកីឡានៅកម្ពុជា តាមរយៈការរៀបចំនូវសកម្មភាពប្រកួតកីឡាជាច្រើន។ ឯកឧត្តម បន្តថាក្នុងនោះការប្រកួត Soccer League មិនត្រឹមតែជាការប្រកួតកីឡាបាល់ទាត់ទេ ថែមទាំងជាព្រឹត្តិការណ៍ដ៏មានតម្លៃ ក្នុងការកសាងសុខុដុមរមនាសង្គម ពង្រឹងសាមគ្គីភាព មិត្តភាពផងដែរ។

ឯកឧត្តម ប្រធានអូឡាំពិកកម្ពុជា ក៏បានអំពាវនាវឱ្យបន្តចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយដើម្បីរួមចំណែកដល់យុទ្ធនាការជាតិស្តីពី “ប្រជាជនម្នាក់ ត្រូវលេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត, ២០២៣ ជាឆ្នាំទស្សនាកម្ពុជា, រួមគ្នាដើម្បីកម្ពុជាស្អាត និងបដិសណ្ឋារកិច្ចល្អ, នាំគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងឥទ្ធិពលគ្រឿងញៀន និងកីឡារស់ ក្នុងសន្តិភាព”។

សូមជម្រាបជូនថា ការប្រកួតនេះដំណើរការពីថ្ងៃទី០៧ ខែមករា ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយសម្រាប់ក្រុមចំណាត់ថ្នាក់លេខ១ទទួលបានប្រាក់រង្វាន់២៥លានរៀល លេខ២ ១០លានរៀល និងលេខ៣ ៥លានរៀល សម្រាប់បាល់ទាត់បុរស ចំនែកបាល់ទាត់នារី លេខ១ ប្រាក់រង្វាន់១០លានរៀល លេខ២ ៥លានរៀល និងលេខ៣ ៣លានរៀល ព្រមទាំងមានរង្វាន់ជូនដល់ក្រុមលេងដោយត្រឹមត្រូវ (Fair Play) អាជ្ញាកណ្តាលល្អ កីឡាករទាត់ចូលទីច្រើនជាងគេ អ្នកចាំទីល្អជាងគេ និងគ្រូបង្វឹកល្អជាងគេផងដែរ៕

 

 

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm