ស្វាយរៀង៖ ក្រុមការងារចុះជួយខេត្ត ពិសេសមន្ត្រីនៅថ្នាក់មូលដ្ឋាន ត្រូវបន្តចុះប្រាស្រ័យទំនាក់ទំនងជាមួយពលរដ្ឋឲ្យបានជិតស្និទ្ធបន្ថែមទៀត និងធ្វើការស្វែងយល់ពីសេវាតម្រូវការទាំងជីវភាព និងការងារអភិវឌ្ឍន៍ សហការដោះស្រាយឆ្លើយតបរាល់សំណើរ ដែលពលរដ្ឋបានស្នើសុំឲ្យបានទាន់ពេលវេលា។
នេះជាការលើកឡើងរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀង ខណៈអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តកាងាររបស់ក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តស្វាយរៀង ប្រចាំឆ្នាំ២០២២ និងទិសដៅបន្តឆ្នាំ២០២៣ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ។
លោកជំទាវបន្តថា ក្រុមការងារចុះជួយខេត្ត ពិសេសមន្ត្រីនៅថ្នាក់មូលដ្ឋាន ត្រូវបន្តចុះប្រាស្រ័យទំនាក់ទំនងជាមួយពលរដ្ឋឲ្យបានជិតស្និទ្ធបន្ថែមទៀត និងធ្វើការស្វែងយល់ពីសេវាតម្រូវការទាំងជីវភាព និងការងារអភិវឌ្ឍន៍ សហការដោះស្រាយឆ្លើយតបរាល់សំណើរ ដែលពលរដ្ឋបានស្នើសុំឲ្យបានទាន់ពេលវេលា សំដៅបង្កើនកិត្យានុភាពគណបក្សនៅក្នុងស្រទាប់មហាជន ប្រជាជនទាក់ទាញសមានចិត្តពលរដ្ឋ រួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសភាតំណាងរាស្ត្រអាណិត្តទី៧ គាំទ្រគណបក្សប្រជាជនកម្ពុជាផ្ដល់ ឱកាសជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបន្តធ្វើជានាយករដ្ឋមន្ត្រីដើម្បីដឹកនាំនិងធ្វើការអភិវឌ្ឍន៍ប្រទេសពីពេលនេះនឹងទៅអនាគត។
ទាក់ទងទៅ និងទិសដៅ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសភាតំណាងរាស្ត្រអាណ្តិណត្តិទី៧ ខាងមុខលោកជំទាវ ម៉ែន សំអន បានណែនាំដល់គណ:កម្មាធិការគណបក្សមូលដ្ឋាន ពិសេសមន្ត្រីក្រុមការងារគណបក្សចុះជួយស្រុក/ឃុំគោលដៅ ត្រូវបន្តអប់រំផ្សព្វផ្សាយគោលនយោបាយគណបក្ស ច្បាប់រាជរដ្ឋាភិបាល ធ្វើការឆ្លើយតបរាល់សំណើរ និងសេវាផ្សេងៗ ដែលពលរដ្ឋស្នើសុំអោយរួចរាល់ ដើម្បីបង្កើនជំនឿពលរដ្ឋមកលើការដឹកនាំរបស់គណបក្ស និងបន្តចលនាកសាងកម្លំាងពិត ថែរក្សាកម្លាំងចាស់ដើម្បីបង្កើនប្រៀបខ្លាំងប្រៀបឈ្នះឆ្ពោះទៅកាន់ការបោះឆ្នោតខាងមុខផងដែរ ៕