សម្ដេចតេជោ ហ៊ុន សែន៖ «បើគ្មានការគាំទ្រពីប្រជាពលរដ្ឋទេ កម្ពុជាក៏មិនអាចការពារពីកូវីដ-១៩ បានដែរ»

2023/01/09 04:48:15 pm        371

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានផ្ដល់នូវការជឿទុកចិត្ត ចំពោះ​គណបក្សប្រជាជនកម្ពុជា ជាពិសេស​ការ​ជឿ​ទុក​ចិត្ត​ចំពោះ​សម្ដេច​ផ្ទាល់​ សម្រាប់​ការ​ដឹក​នាំ​ប្រទេស​ប្រកប​ដោយសន្ដិភាព និងការអភិវឌ្ឍ។ សម្ដេចបញ្ជាក់ថា​ប្រសិន​បើ​គ្មាន​ការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋក្នុងការចាក់វ៉ាក់សាំងការពារកូវីដ-១៩ទេ​ ប្រទេសកម្ពុជា ក៏មិន​អាច​បើក​ដំណើរ​ការ​សង្គមសេដ្ឋកិច្ចជាធម្មតាឡើងវិញបានដែរ។

សម្ដេចតេជោ ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​ឱកាស​អញ្ជើញ​ធ្វើ​ជា​សហធិបតី​នៅ​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាង​សង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះថា បើ​គ្មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋប្រទេសកម្ពុជា ក៏មិនអាចជោគ​ជ័យ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ បាន​ដែរ ប្រសិនបើប្រជាពលរដ្ឋមិនទទួលយកអនុវត្តនូវវិធានការសុខាភិបាល ៣ការពារ និង៣កុំ និងការទទួលវ៉ាក់សាំង។

សម្ដេចតេជោបានបញ្ជាក់ថា គ្រាន់តែមួយរយៈខ្លីប៉ុណ្ណោះ កូវីដ១៩ បាន​ទាញ​យក​ជីវិត​ប្រជាជន​កម្ពុជា ៣០៥៦ នាក់ ដែលជាចំនួនមួយ គួរឱ្យខ្លាច។ ប៉ុន្ដែ​ដោយ​សារ​មាន​ការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​ទៅ​លើគោលនយោបាយ ទៅលើយុទ្ធសាស្រ្ដ និងបណ្ដាវិធានការទាំងឡាយ ដែល​រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ គឺត្រូវបានប្រជាពលរដ្ឋទទួលស្វាគមន៍។

សម្តេច​តេជោ ហ៊ុន សែន ប្រកាសដល់ប្រជាពលរដ្ឋកុំភ្លេចខ្លួន ក្នុងកិច្ចការ​ការ​ពារ​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺ​កូវីដ១៩ ដោយនាំគ្នាទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា ទាំង​ដូស​មូល​ដ្ឋាន និង​ដូសជំរុញ តាមការណែនាំរបស់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង៕ អត្ថបទ៖ វ៉ន ដារ៉ា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm