ចិន​បើក​ព្រំដែន​ឡើងវិញទទួលភ្ញៀវ​ទេសចរ ក្រោយ​បិទ​រយៈពេល​ ៣​ឆ្នាំ​ដោយសារ​ការឆ្លង​រាលដាល​វីរុស COVID-19

2023/01/09 05:13:41 pm        503

​ចិន៖ ប្រទេស​ចិន​បាន​បើក​ព្រំដែន​ឡើងវិញ​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិ​ជា​លើកដំបូង ​ចាប់​តាំងពី​ការ​រឹតត្បិត​ការ​ធ្វើដំណើរ​កាលពី​ខែ​មីនា ​ឆ្នាំ​២០២០​។

​ការ​មក​ដល់​របស់​អ្នកដំណើរ​នា​ពេល​ខាងមុខ នឹង​មិន​តម្រូវ​ឲ្យ​ដាក់​នៅ​ដាច់ដោយឡែក​ទៀត​ទេ ជា​ការ​ផ្លាស់ប្ដូរ​ដ៏​ធំ​នៅ​ក្នុង​គោលនយោបាយ​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស Covid របស់​ប្រទេស​នេះ ខណៈ​កំពុង​ទប់ទល់​ការ​ហក់​ឡើង​ខ្លាំង​នៃ​ករណី​ឆ្លង​។ ​អ្នកដំណើរ​ទាំងនោះ​នឹង​នៅតែ​តម្រូវ​ឲ្យ​បង្ហាញ​លទ្ធផល​តេស្ត​អវិជ្ជមាន PCR ក្នុង​រយៈពេល​ ៤៨​ម៉ោង​នៃ​ការធ្វើដំណើរ។ ​វិធានការ​នេះ​នឹង​ត្រូវបាន​ស្វាគមន៍​ដោយ​មនុស្ស​ជាច្រើន ដែល​កំពុង​រង់ចាំ​ឱកាស​ដ៏​ល្អ​នេះ​ដើម្បី​ជួបជុំ​គ្រួសារអំឡុង​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន​ខាងមុខ​។​ ​នៅ​ក្នុង​ទីក្រុង​ហុងកុង មនុស្ស​ចំនួន ៤០០.០០០​នាក់​ត្រូវគេ​រំពឹង​ថា ​ធ្វើដំណើរ​ទៅកាន់​ចិនដីគោក​នៅ​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ ដោយមាន​មនុស្ស​ឈរ​តម្រង់​ជួរ​គ្នា​យ៉ាង​វែង​រង់ចាំ​ជើង​ហោះ​ហើរ​ចូល​ទៅ​កាន់​ទីក្រុង​នានា រួម​ទាំង​រដ្ឋធានី Beijing និង​ទីក្រុង Xiamen​។

​ប្រទេស​ចិន​បាន​ទទួល​ជើង​ហោះហើរ​ដំបូង​ ក្រោម​វិធានការ​គ្មាន​ការ​តម្រូវ​ឲ្យ​នៅ​ដាច់ដោយឡែក​ថ្មី​របស់​ប្រទេស​នេះ សម្រាប់​អ្នកដំណើរ​នៅ​អាកាសយានដ្ឋាន​ធំៗ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​អាទិត្យ​។ កាលពី​ថ្ងៃអាទិត្យ រថយន្តក្រុង ​២​ជាន់​ផ្ទុក​ពេញ​ដោយ​អ្នកដំណើរ​បាន​មកដល់​ស្ពាន​ទីក្រុង Hong Kong ត​ភ្ជាប់​ពី​ទីក្រុង​ Zhuhai ​ទៅ​ទីក្រុង Macau ដើម្បី​ឡើង​ជិះ​រថយន្ត​ទៅកាន់​ខេត្ត Guangdong ក្នុងចំណោម​ពួកគេ​គឺជា​ក្រុម​និស្សិត​មហាវិទ្យាល័យ​ដែល​កំពុង​វិលត្រឡប់​ទៅផ្ទះ​របស់ខ្លួន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm