ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ​ Angkor Ultra Trail ​ត្រឡប់មកវិញ​ដោយមាន​អ្នកចូលរួម​ទ្វេដង​

2023/01/09 05:24:18 pm        564

​រត់​ប្រណាំង​៖ ទិវា​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​នៅ​តំបន់​អង្គរ ឬ​ Angkor Ultra Trail ​ដែលមាន​វិញ្ញាសារ​ត់ដល់​ទៅ ១០០គីឡូម៉ែត្របាន​ត្រឡប់​មកវិញហើយ ក្រោយ​ខកខាន​រៀបចំ ២​ឆ្នាំដោយសារ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ដែល​គ្រោង​នឹង​រៀប​ចំនា​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២៣ ខាងមុខនៅ​តំបន់ និង​ជុំវិញ​តំបន់​អង្គរ ខេត្តសៀមរាប ដោយមាន​អ្នកចូលរួម​កើនឡើង​ទ្វេដង។​

​នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) ក្នុង​សន្និសីទ​សារព័ត៌មានកាលពី​ថ្ងៃទី​០៦ ខែមករា​ បន្ទាប់ពី​ព្រឹត្តិការណ៍​កីឡា និង​ទេសចរណ៍​នេះបាន​ទាក់ទាញ​អ្នកចូលរួម​ជា​បណ្ដោះអាសន្ន​ជាង ៨០០​នាក់មកពី ៣៧​ប្រទេស​លើ​ពិភពលោក ដែល​ចំនួន​នេះមានការ​កើនឡើង​ស្ទើរ​គុណ​នឹង​ពីរ បើ​ធៀប​ព្រឹត្តិការណ៍​មុនៗ។​ ​លោក​ Edouard George ​ប្រធាន​ក្រុមហ៊ុន Phoenix Voyages ​ដែលជា​អ្នកបច្ចេកទេស​ទទួលបន្ទុក​រៀបចំ​ព្រឹត្តិការណ៍​នេះបាន​បញ្ជាក់ថា ដោយសារ​កត្ដា​ធំៗ​ពីរ ទី​១-​ទីតាំង​រៀបចំ ពោលគឺ​តំបន់​អង្គរ និង​ជុំវិញ​អង្គរក្នុង​ខេត្តសៀមរាបគឺជា​តំបន់​ទេសចរណ៍​ឯក​របស់​កម្ពុជា និង​មាន​លក្ខណៈពិសេសមិនអាច​ធៀប​នឹង​ប្រទេស​ផ្សេងៗ​បាន និង​ទី​២-​កម្ពុជាគឺ​គោលដៅ​ទេសចរណ៍​ដ៏​មាន​សុវត្ថិភាព សន្ដិសុខ និង​បរិយាកាស​ល្អ ទើប​នាំ​ឲ្យ​ទាក់ទាញ​អ្នករត់​ជុំវិញ​ពិភពលោក​ចូលរួម​ដ៏​ច្រើន​បែបនេះ។​

​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​គូសបញ្ជាក់ថា នេះ​គឺជា​កត្ដា​សំខាន់​មួយ តែ​អ្វី​ដែលជា​កត្ដា​រួមផ្សំ​មិនអាច​កាត់ផ្ដាច់​បានគឺ​ការ​ប្រែក្លាយ​វិបត្តិទៅជា​ឱកាស។ បន្ទាប់ពី​កម្ពុជាធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុងប្រទេស រួមទាំង​បរទេសមានការ​លេចធ្លោរ​ជាងគេ​​ក្នុងការ​ទប់​ស្កាល់​ជំងឺ​កូ​វីដ​-១៩ និង​មាន​អត្រា​អ្នកស្លាប់​តិចជាងគេ រហូត​ត្រូវបាន​អង្គការ​សុខភាព​ពិភពលោកដាក់​កម្ពុជា គឺជា​គោលដៅ​ដែល​អត់​មាន​កូ​វីដ​-១៩ មុនគេ និង​ជា​គោលដៅ​សុវត្ថិភាព​កូ​វីដ​-១៩ ល្អ​ជាងគេ​ ក៏​ជា​ឥទ្ធិពល​មួយ​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្ដរជាតិ​មករ​ត់​ច្រើន​ដែរ។​

​សូមបញ្ជាក់ថា ទិវា​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ​នៅ​តំបន់​អង្គរ​នេះបាន​ខកខាន​រៀបចំ ២​ឆ្នាំ​មកហើយកាលពី​ឆ្នាំ​២០២១ និង​ឆ្នាំ​២០២២។ សម្រាប់​ការ​ត្រឡប់មកវិញនៃ​ព្រឹត្តិការណ៍​កីឡា និង​ទេសចរណ៍ឆ្នាំ​២០២៣ នេះនឹង​រៀបចំ​លើ ៦វិញ្ញាសារួមមាន​រត់​ចម្ងាយ ១០០​គីឡូម៉ែត្រ​, ៦៤​គីឡូម៉ែត្រ​, ៤២​គីឡូម៉ែត្រ​, ៣២​គីឡូម៉ែត្រ​, ១៦​គីឡូម៉ែត្រ និង ៨​គីឡូម៉ែត្រ។ ចំពោះ​គោលបំណង​សំខាន់ៗនៃ​ការរៀប​ចំនេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​ឯក​របស់​កម្ពុជាទៅកាន់​ពិភពលោក ក៏ដូចជា​ការជំរុញ​ប្រជាពលរដ្ឋ​លេង​កីឡាដើម្បី​លើកកម្ពស់​សុខភាព​ល្អ ហើយ​ដើម្បី​រួមចំណែក​ជួយ​ដល់​ការងារ​សង្គម​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm