ចិន៖ វីដេអូមួយចំនួនដែលបានបង្ហោះនៅលើបណ្ដាញសង្គម បានបង្ហាញពីក្រុមអ្នកតវ៉ាបានប៉ះទង្គិចជាមួយនគរបាលនៅភាគកណ្ដាលប្រទេសចិន អំឡុងការធ្វើបាតុកម្មកាលពីថ្ងៃសៅរ៍ ដោយមនុស្សរាប់រយនាក់នៅរោងចក្រផលិតឧបករណ៍ធ្វើតេស្តរហ័សរកវីរុស COVID-19។

ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមបាននិយាយថា ការតវ៉ានេះពាក់ព័ន្ធបញ្ហាប្រាក់ឈ្នួល និងការកាត់បន្ថយបុគ្គលិកដ៏ច្រើននៅក្រុមហ៊ុន Zybio នៅកណ្ដាលទីក្រុងឆុងឈីង (Chongqing)។ សារព័ត៌មាន Reuters មិនអាចសុំការអត្ថាធិ ប្បាយណាមួយភ្លាមៗទេពីក្រុមហ៊ុន Zybio ប៉ុន្តែត្រូវបានផ្ទៀងផ្ទាត់តាមរយៈទីតាំងភូមិសាស្ត្រ ដែលវីដេអូខ្លះត្រូវបានថតនៅរោងចក្រក្នុងទីក្រុងឆុងឈីង។ នគរបាលបានដកថយ ក្រោយការប៉ះទង្គិចដោយហិង្សាជាមួយក្រុមបាតុករ។ វីដេអូមួយបានបង្ហាញពីក្រុមបាតុករគប់វត្ថុសម្រាប់បិទចរាចរណ៍ សំបកឡាំង និងកៅអីលើនគរបាលបង្ក្រាបកុបកម្ម។ វីដេអូផ្សេងទៀតដែលបានបង្ហោះនៅលើបណ្ដាញសង្គមនានាដូចជា Twitter និង Douyin បានបង្ហាញពីក្រុមអ្នកតវ៉ារាប់សិបនាក់ស្រែកថា ឲ្យលុបយើងវិញមក៕
អត្ថបទ៖ សុខមាន