ស្វាយរៀង៖ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង បានបញ្ជាក់ថា មានគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ទើបប្រជាជនរួចផុតពីរបបគុកឥតជញ្ជាំង ,មានសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។
ថ្លែងក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ( ៧ មករា ឆ្នាំ១៩៧៩ ៧ មករា ឆ្នាំ២០២៣) ដែលប្រារពធ្វើឡើងនៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ដោយមានប្រជាពលរដ្ឋអញ្ជើញចូលរួមចំនួន៦០០នាក់ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា មុនថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ យើងបាត់បងអ្វីៗទាំងអស់ សូម្បីតែជិវីតផ្ទាល់ខ្លួនយើង ក៏មិនអាចការពារបានដែរ។
ឯកឧត្តមបន្តថា ក្រោយថ្ងៃដោះ ៧មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើអោយប្រជាពលរដ្ឋកម្ពុជាយើងបានរស់ឡើងវិញ និងចាប់ផ្តើមមានសិទ្ធសេរីភាព និងការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ៕







