អាស៊ីអាគ្នេយ៍៖ បណ្តាប្រទេសអាស៊ីអាគ្នេយ៍បានស្វាគមន៍ ការបន្ធូរបន្ថយការរឹតបន្តឹងរបស់ប្រទេសចិនលើការធ្វើដំណើរជាអន្តរជាតិ ដោយនិយាយថា ខ្លួននឹងបញ្ចូលកម្លាំងរុញច្រានដល់ការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍របស់ពួកគេ បន្ទាប់ពីការផ្អាកជាយូរមកហើយដែលបង្កឡើងដោយជំងឺរាតត្បាតសកល។

ប្រទេសជាច្រើនរួមទាំងព្រះរាជាណាចក្រកម្ពុជា ឥណ្ឌូនេស៊ី និងសិង្ហបុរីបានប្រកាសថា ពួកគេនឹងមិនតម្រូវឲ្យមានការធ្វើតេស្តរកវីរុស COVID-19 សម្រាប់អ្នកដំណើរមកពីប្រទេសចិនទេ។ ជាមួយគ្នានោះប្រទេសមួយចំនួនរួមមានវៀតណាម ថៃ និងម៉ាឡេស៊ីបាននិយាយថា ពួកគេកំពុងត្រៀមស្វាគមន៍ក្រុមទេសចរជនជាតិចិន ដោយមានយុទ្ធនាការត្រៀមជាច្រើនក្នុងការផ្សព្វផ្សាយពីប្រទេសរបស់ពួកគេនៅលើចិនដីគោក។ ក្រុមមន្ត្រីទេសចរណ៍ និងម្ចាស់អាជីវកម្មក្នុងតំបន់និយាយថា ក្រុមភ្ញៀវបរទេសចិនសំខាន់ណាស់សម្រាប់ប្រទេស និងអាជីវកម្មរបស់ពួកគេ។

ប្រធានសមាគមទីភ្នាក់ងារធ្វើដំណើរថៃលោក Sisdivachr Cheewarattanaporn បាននិយាយថា ភ្ញៀវទេសចរចិនសំខាន់ណាស់សម្រាប់ប្រទេសថៃ។ គ្រប់ទីភ្នាក់ងារធ្វើដំណើរ សណ្ឋាគារ និងគោលដៅទេសចរណ៍ទាំងអស់របស់ថៃកំពុងត្រៀមលក្ខណៈទទួលពួកគេ។ ថៃបានត្រៀមខ្លួនរួចរាល់ហើយ ហើយសមាគមរបស់យើងនឹងប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីទទួលស្វាគមន៍ក្រុមភ្ញៀវទេសចរជនជាតិចិន។ ចំណែករដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាលោក Thong Khon បាននិយាយថា ប្រទេសកម្ពុជាតែងតែងបើកទទួលពលរដ្ឋចិន ភ្ញៀវទេសចរចិន និងក្រុមវិនិយោគិនជនជាតិចិនជានិច្ច៕
អត្ថបទ៖ សុខមាន