Ronaldo នឹង​អាច​ចូល​លេង​ប្រកួត​ដំបូង​ឲ្យ Al Nassr បាន​នៅ​ថ្ងៃទី​២២ ខែមករា

2023/01/09 07:17:31 pm        73

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo នឹង​អាច​បង្ហាញខ្លួន​ប្រកួត​ដំបូង​ឱ្យ​ក្លិប​អារ៉ាប៊ីសាអ៊ូឌីត​បាន​នៅ​ថ្ងៃទី២២ ខែមករា​ខាងមុខនេះ បន្ទាប់ពី​ក្លិប Al Nassr ចុះឈ្មោះ​កីឡាករ​វ័យ ៣៧​ឆ្នាំ​រូបនេះ​រួចរាល់ នេះ​បើតាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​ក្លិប​ប្រាប់​សារព័ត៌មាន AFP​។

​​Ronaldo បានបង្ហាញ​ខ្លួន​ផ្លូវការ​នៅ​ចំពោះ​អ្នកគាំទ្រ Al Nassr ប្រមាណ ២៥០០០​នាក់​កាលពី​សប្តាហ៍​មុន តែ​មិនទាន់​អាច​ចុះបញ្ជី​ក្រុម​នៅ​លី​គ​អារ៉ាប៊ីសាអ៊ូឌីត​បាន​ ដោយសារ​ក្លិប​លើស​ចំនួន​កីឡាករ​បរទេស​កំណត់​។ ​Ronaldo ដែលមាន​ប្រាក់​ឈ្នួល​ប្រមាណ ២០០​ដុល្លារ​ក្នុង​មួយឆ្នាំ​គឺជា​កីឡាករ​បរទេស​ទី​៩ របស់ Al Nassr ដែល​នេះ​ជា​ចំនួន​លើសពី​ការកំណត់​របស់​សហព័ន្ធ​បាល់ទាត់​អារ៉ាប៊ីសាអ៊ូឌីត ​ដែល​អនុញ្ញាត​ត្រឹម ៨​នាក់​។ ​ខ្សែប្រយុទ្ធ​កា​មេ​រូ​ន Vincent Aboubakar ត្រូវបាន​គេ​ដឹងថា​នឹង​ជា​កីឡាករ​បរទេស​ដែល​ចាកចេញ​ ដើម្បី​បើកផ្លូវ​ឱ្យអតីត​ខ្សែប្រយុទ្ធ Manchester United ចុះបញ្ជី​ឈ្មោះ​បានជា​ផ្លូវការ​នៅ​លី​គ​អារ៉ាប៊ីសាអ៊ូឌីត​។

​​ជាមួយគ្នា​នោះដែរ​អតីត​ខ្សែប្រយុទ្ធ Porto, Vincent Aboubakar ត្រូវបាន​គេ​ដឹងថា ​ព្រមព្រៀង​ផ្ទេរ​ទៅកាន់​ក្លិបបិសាច​ក្រហម Manchester United ផងដែរ​។ ​ថ្ងៃទី២២ ខែមករា​ខាងមុខ Al Nassr នឹងត្រូវ​ជួប​ជាមួយ Ettifag ក្នុង​ទឹកដី​របស់ខ្លួន​ដែល​មានន័យថា Ronaldo អវត្តមាន​ពីរ​ប្រកួត​នៅ Al Nassr តាមរយៈ​បណ្តឹង​របស់ FA អង់គ្លេស​ដែល​ពិន័យ​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​ដែល​បាន​បោក​ទូរស័ព្ទដៃ​របស់​អ្នកគាំទ្រ ​អំឡុង​ការប្រកួត​របស់ Manchester United ទល់នឹង Everton៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        314
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        391

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm