បាល់ទាត់៖ ការប្រកួតបាល់ទាត់នារីក្នុងព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ Soccer League ឆ្នាំ២០២៣ ផ្តើមប្រកួតក្នុងពូល B បន្តទៀត បន្ទាប់ពីមួយប្រកួតដំបូងក្នុងពូល A ដែល សសយក ខេត្តព្រៃវែង បានយកឈ្នះសេនាអង្គរ អេហ្វស៊ី ៣ទល់នឹង០ ថ្ងៃបើកការប្រកួតផ្លូវការ។
ប្រកួតថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ក្នុងពូល B ក្រុមបាល់ទាត់ សុភីណា អេហ្វស៊ី តាមពីក្រោយយកស្មើ ភ្នំពេញក្រោន ១ទល់នឹង១ ខណៈដែល ខេមរាជ័យ ត្រឹមស្មើ ២ទល់នឹង២ ជាមួយស្ទាំងភ្លើងក្មេងវត្តក្តីចាស់ នៅទីលានបាល់ទាត់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា (NIPEC)។ ការប្រកួតរសៀលនេះពូល A វិទ្យាល័យសម្តេចហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ ប្រកួតជាមួយសេនាអង្គរ និង សសយក ស្អាងយើងស្អាត ប្រកួតជាមួយ សសយក ខេត្តកោះកុង។ ចំនែកថ្ងៃទី១០ ខែមករាស្អែកពូល B ស្ទាំងភ្លើងក្មេងវត្តក្តីចាស់ ប្រកួតជាមួយសម្រស់ចម្ការលើ និងខេមរាជ័យប្រកួតជាមួយ សុភីណាអេហ្វស៊ី។ បាល់ទាត់នារីក្នុងព្រឹត្តិការណ៍ Soccer League និងបញ្ចប់នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ៕




