សសយក ដំរីអង្គរ បើកការប្រកួតរកបានបីពិន្ទុ និងលទ្ធផលផ្សេងទៀតការប្រកួត Soccer League

2023/01/09 07:41:28 pm        194

បាល់ទាត់៖ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Soccer League លើកទី៦ ឆ្នាំ២០២៣ វិញ្ញាសាបាល់ទាត់បុរសបានដំណើរការប្រកួតហើយ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ដោយចាប់ផ្តើមលេងពីពូល A ដល់ពូល D នៅទីលានបាល់ទាត់​បួនផ្សេងគ្នាក្នុងរាជធានីភ្នំពេញ។

នៅទីលានបាល់ទាត់វិទ្យាល័យបឹងកេងកង ពូល D ក្រុមបាល់ទាត សសយក ដំរីអង្គរ បានយកឈ្នះក្រុមបាល់ទាត់ដៃឯកច្រាំងចំរេះ ២ ក្នុងលទ្ធផល ៣ទល់នឹង១ ចំនែកក្រុមកីឡាបាល់ទាត់តំបន់សេដ្ឋកិច្ចពិសេស (United SEZ) ចាញ់ សសយក ខេត្តកោះកុង ២ទល់នឹង៣។ ប្រកួតបន្ទាប់ក្នុងពូល D នេះថ្ងៃទី១២ ខែមករា ក្រុមបាល់ទាត់ដៃឯកច្រាំងចំរេះ២ ប្រកួតជាមួយក្រុមកីឡាបាល់ទាត់តំបន់សេដ្ឋកិច្ចពិសេស (United SEZ) ឯ សសយក ខេត្តកោះកុងជួបជាមួយ សសយក ដំរីអង្គរ។ ថ្ងៃជាមួយគ្នានេះដែរក្នុងពូល B ដែលលេងនៅទីលានបាល់ទាត់វិទ្យាល័យបឹងត្របែក សម្ព័ន្ធយុវជនមុស្លីមកម្ពុជា ឈ្នះក្រុមមិត្តចាស់កីឡា ៣ទល់នឹង០ ចំនែកឯ Royal Bassac FC ចាញ់សាលាបាល់ទាត់​ពស់កេងកង ១ទល់នឹង៣។ ពូល B ប្រកួតបន្ទាប់ថ្ងៃទី១២ ខែមករា មិត្តចាស់ជួប Royal Bassac FC ឯសាលាបាល់ទាត់ពស់កេងកងប្រកួតជាមួយសម្ព័ន្ធយុវជនមុស្លីមកម្ពុជា។

ចំនែកលទ្ធផលផ្សេងទៀតពូល A លេងនៅសកលវិទ្យាល័យអាមេរិកាំង ភ្នំពេញ សសយក ស្រុកកៀនស្វាយ ឈ្នះក្លិបសិក្សាភាសាបរទេស ៦ទល០ និងស៊ីយ៉ាប៊្រេន ឈ្នះរាជសីហ៍ខេត្តកំពត ៣ទល់០។ ពូល C លេងនៅវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា អាល់អាលី ចាញ់ហនុមានអគ្គលេខាធិការដ្ឋានក្រសួងការពារពារជាតិ ០ទល៣ និងសម្ព័ន្ធសិស្ស និស្សិតជំនីក ឈ្នះ សសយក ស្រុកពញាឮ ២ទល់នឹង១។ រសៀលនេះការប្រកួតមាន ៤ពូលទៀតសម្រាប់បាល់ទាត់បុរសដោយដំណើរការពីពូល E ដល់ពូល H។ សូមជម្រាបជូនថា ការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៦ ២០២៣ នឹងបញ្ចប់នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣៕

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm