លោក Didier Deschamps បន្ត​កិច្ចសន្យា​ដឹកនាំ​ក្រុម​ជម្រើសជាតិ​បារាំង​ដល់​ឆ្នាំ​២០២៦

2023/01/09 09:08:41 pm        113

​បាល់ទាត់៖ ​បន្ទាប់ពី​ដឹកនាំ​ក្រុម​ជម្រើសជាតិ​បារាំង​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ ២លើក​ជាប់​គ្នា​លោក Didier Deschamps បានទទួលកិច្ចសន្យា​ថ្មី​ដែល​បន្ត​ដឹកនាំ​ក្រុម​ជើងឯក​រង World Cup 2022 រហូតដល់​ឆ្នាំ២០២៦ នេះ​បើតាម​សេចក្តីប្រកាស​របស់​សហ​ព័ន្ធ​បាល់ទាត់​បារាំង​ចុង​សប្តាហ៍​កន្លងទៅ​។

​​លោក Didier Deschamps ដែលជា​ម្ចាស់​ជ័យលាភី World Cup ទាំង​ជា​កីឡាករ និង​គ្រូបង្វឹក​រូបនេះ​បាន​ចូលកាន់​តំណែង​ដឹកនាំ​ក្រុម​បារាំង​តាំងពី​ខែកក្កដា ​ឆ្នាំ២០១២ និង​បាន​នាំ​ក្រុម​បារាំង​ឈ្នះ​ជើងឯក​ពិភពលោក ២០១៨ នៅ​រុស្ស៊ី​នៅពេល​យកឈ្នះ​ក្រូ​អាស៊ី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​ក្រោម​ការដឹកនាំ​របស់​លោក Deschamps ក្រុម​បារាំង​ស្ទើ​តែ​ក្លាយជា​ក្រុមទី​ពីរ​ដែល​អាច​ការពារ​តំណែង​ជើងឯកបាល់ទាត់​ពិភពលោក​បាន​ទៅហើយ តែ​បាន​ត្រឹម​បរាជ័យ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្រោម​ស្នាដៃ​អា​ហ្ស​ង់​ទីន​ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​។ ​​អា​ហ្ស​ង់​ទីន​បាន​គ្រង​ជើងឯក​ពិភពលោក​លើក​ទី៣ ក្នុង​ប្រវត្តិសាស្ត្រ​ដោយ​គ្រាប់​របស់ Lionel Messi ២គ្រាប់ ​ខណៈ​បារាំង Kylian Mbappe ធ្វើបាន Hat-Trick តែ​បារាំង​មិនអាច​ឈ្នះ​ពាន​បាន​។

​​សហព័ន្ធ​បាល់ទាត់​បារាំង​បញ្ជាក់ទៀតថា ដៃស្តាំ​របស់លោក Deschamps គឺ​ជំនួយការ Guy Stephan គ្រូបង្វឹក​អ្នកចាំទី Franck Raviot និង​គ្រូ​កាយសម្បទា Cyril Moine សុទ្ធតែ​បន្ត​កិច្ចសន្យា​ដូចគ្នា​។ ​​រំលឹកថា ១៣៩ប្រកួត​ក្រោម​ការដឹកនាំ​របស់លោក Deschamps បារាំង​ឈ្នះ​សរុប ៨៩ប្រកួត​ស្មើ២៨ និង​ចាញ់​តែ ២២ប្រកួត​ប៉ុណ្ណោះ ស៊ុត​បញ្ចូល​ទី​គូប្រកួត​សរុប ២៧៩គ្រាប់ របូត​គ្រាប់​បាល់ ១១៩គ្រាប់​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm