ក្រុមពេទ្យទូទាំងខេត្តកណ្តាល ចាប់ផ្តើមបើកចាក់វ៉ាក់សាំងដូសទី៦ នៅថ្ងៃនេះ

2023/01/09 09:35:48 pm        745

កណ្ដាល៖ បណ្តាមូលដ្ឋានសុខាភិបាលសាធារណៈនៅទូទាំងខេត្តកណ្តាល នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២៣នេះ បានចាប់ផ្តើមបើកទទួលការចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសទី៦ សម្រាប់អ្នក​បំរើការងាររដ្ឋ និងឯកជនជួរមុខ និងចាប់ផ្តើមបើកការចាក់ដូសទី៣ សម្រាប់កុមារវ័យ​ពី៣ឆ្នាំទៅ៥ឆ្នាំ និងដូសទី៤ សម្រាប់ក្មេងវវ័យពី៥ឆ្នាំដល់១២ឆ្នាំ។

វេជ្ជបណ្ឌិត លី មករា ប្រធានមន្ទីរពេទ្យជ័យជំនះ ថ្លែងថា ដូចការគ្រោង ទុកនៅថ្ងៃចន្ទនេះ មន្ទីរពេទ្យ​ជ័យជំនះ​ក៏ដូចមូលដ្ឋានសុខាភិបាលសាធារណៈនានានៅទូទាំងខេត្ត បានចាប់ផ្តើម​បើក​ការចាក់វ៉ាក់​សាំងការពារកូវីដ១៩ ដូសទី៦បន្ថែមតាមការណែនាំរបស់រដ្ឋបាលខេត្តកណ្តាល ហើយការចាក់នោះ សំគាល់ឃើញថា ពលរដ្ឋដែលបានចាក់ដូសទី៥មានរយៈពេលពី៣ខែ ​ទៅ៦ខែរួចហើយ គឺបាននាំគ្នាចាក់ដូសទី៦ជាហូរហែរឥតដាច់។

ពលរដ្ឋបានមកទទួលការចាក់វ៉ាក់សាំង លើកឡើងថា ការមកចាក់វ៉ាក់សាំងដូសជម្រុញ ជាពិសេស​ការចាក់​ដូសទី៦នេះ ធ្វើឡើងដើម្បីបង្កើនភាពបន្សាំខ្លួន​ជាមួយមេរោគកូវីដ ​នៅក្នុងសហគមន៍ កុំឲ្យឆ្លងកើតឈឺធ្ងន់ធ្ងរ​ កុំឲ្យឆ្លងរាតត្បាតក្នុងសហគមន៍ ។

សូមបញ្ជាក់ថា ការបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ១៩ដូសទី៦ បានធ្វើឡើង​នៅក្នុង​កំឡុងពេលក្រុមពេទ្យទូទាំងខេត្តកណ្តាលបានចាក់វ៉ាក់សាំងដូសទី៥ បានប្រមាណជិត ៦៣ ០០០នាក់​ ដែលស្មើនឹងប្រមាណ៦% ​នៃចំនួនគោលដៅចាក់សរុបជាង ​១លាន ៤ម៉ឺននាក់ នៅទូទាំងខេត្ត៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm