Inter Milan ស្មើ​នៅ​ទឹកដី Spezia ១-១ តែ​នាំ​មុខដាច់ ១០​ពិន្ទុ​នៅ Serie A

2021/04/27 09:59:58 am        110

​បាល់ទាត់៖ Inter Milan នៅតែ​នាំមុខ​ដាច់​ច្រើន​ពិន្ទុ​ដដែល ​នៅ​ក្របខណ្ឌ​លី​គ​កំពូល​អ៊ីតាលី Serie A ទោះ​ស្មើ​នៅ​ទឹកដី Spezia ១-១ ក៏ដោយ​។ ​ក្រុម​ម្ចាស់ផ្ទះ Spezia នាំមុខ​មុន​នៅ​នាទី​ទី១២ ដោយ​គ្រាប​បាល់​របស់ Diego Farias តែ​ក្រុម​របស់លោក Antonio Conte តាម​ស្មើ​វិញ​ក្នុង​វគ្គ​ទី១ ដដែល​នាទី​ទី៣៩​។

​​ថ្វីបើ​មិ​បាន​ ៣ពិន្ទុ Inter Milan នៅតែ​បន្ត​នាំមុខ​ដាច់​ក្រុម​លេខ២ AC Milan ១០ពិន្ទុ​ក្រោយ​លេង​បាន ៣២ប្រកួត​ដូចគ្នា​បន្ទាប់ពី AC Milan ចាញ់ Sassuolo ២-១ ក្នុង​ទឹកដី​ខ្លួនឯង​យប់​មិញ​។ ​គ្រូបង្វឹក Sassuolo​ លោក Roberto de Zerbi ​បាន​និយាយថា លោក​មាន​គំរោង​ធ្វើពហិការ​មិន​ទៅ​ទឹកដី AC Milan ដែលជា​សមាជិក European Super League រួមជាមួយ Inter Milan និង Juventus​។ ​តែ​ក្រោយមក​ក្លិប​អ៊ីតាលី​ទាំង ៣ ក៏បាន​ប្រកាស​បន្តបន្ទាប់​ពីគ្នា​ពី​ការដកខ្លួន​។

ដោយឡែក​ជំនួប​មួយគូ​ទៀត​យប់​មិញ​ដែរ ក្រុម​ការពារ​តំណែង​ជើងឯក​សេះបង្កង់ Juventus កំពុង​ដេញ​ប្រកៀក​ប្រកិត​ពីក្រោយ AC Milan បន្ទាប់ពី​យកឈ្នះ Parma ៣-១ យប់មិញ​។ ​ពីរ​គ្រាប់​របស់ Alex Sandro និង​មួយ​គ្រាប់​របស់ Matthijs de Ligt ​ធ្វើអោយ Juventus ទទួលបាន​បី​ពិន្ទុ​បន្ថែម​មាន ៦៥ពិន្ទុ​ដេញ​ពីក្រោយ AC Milan ១ពិន្ទុ និង​នៅ​ពីលើ Atalanta ១ពិន្ទុ​ តែ Atalanta ​នៅសល់​មួយ​ប្រកួត​ក្នុង​ដៃ ដោយ​នឹងត្រូវ​ជួប​ជាមួយ Roma យប់​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm