ទ័ពមួកខៀវអំពាវនាវពលរដ្ឋខ្មែររួមគ្នាថែរក្សាសន្តិភាព ខណៈប្រទេសមានសង្គ្រាមកំពុងពិបាករកសន្តិភាព

2023/01/09 11:23:30 pm        756

ភ្នំពេញ៖ រសៀលថ្ងៃទី៩ ខែមករានេះ កងទ័ពមួកខៀវកម្ពុជា ចំនួន៤៦នាក់ បានត្រឡប់មកកាន់​មាតុប្រទេស​វិញ​​ប្រកប​ដោយសុវត្ថិភាព ​បន្ទាប់ពីកងកម្លាំងទាំងនោះ ​បាន​បញ្ចប់​ការងារបំពេញ​បេសកកម្មថែរក្សាសន្តិភាពអង្គភាពសហប្រជាជាតិនៅប្រទេសម៉ាលី អស់រយៈពេល១ឆ្នាំ បានជោគជ័យ ហើយគេក៏បានអំពាវនាវពលរដ្ឋខ្មែរទាំងអស់រួមគ្នាថែរក្សាសន្តិភាព ខណៈប្រទេស​កំពុងជួបភ្លើងសង្គ្រាមបច្ចុប្បន្ន មានភាពពិបាកស្វែងរក្សាសុខសន្តិភាពរបស់គេមកវិញ។

ថ្លែងនៅក្នុងឱកាសអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បណ្តាកងកម្លាំងទ័ពមួក​ខៀវកម្ពុជា ​មកពីប្រទេសម៉ាលី ថ្លែងថា ​អស់រយៈពេល៨ឆ្នាំមកហើយ ​ដែលកម្ពុជា បានបញ្ជូន​កងកម្លាំងទ័ពមួកខៀវប្តូរវេនទៅបំពេញបេសកកម្មថែរក្សាសន្តិភាពUN​នៅប្រទេសម៉ាលី ហើយ​រហូត​មកដល់​ពេលនេះ​ ស្ថានភាពជម្លោះសង្គ្រាម​នៅប្រទេសម៉ាលី​នៅមិនទាន់មានភាព​ធូរស្រាល​វិញ​ទាំង​ស្រុងនោះទេ​ ហើយស្ថានភាពការរស់នៅពលរដ្ឋម៉ាលីកំពុង​ជួប​ប្រឈមការលំបាកដូចជា ការគ្មានផ្ទះសំបែងជំរុំរកស្នាក់នៅពិតប្រាកដ ​ជួបបញ្ហាកង្វះខាតស្បៀងអាហារ ជំងឺឈឺស្លាប់គ្មានថ្នាំ​សង្កូវព្យាបាល ​វិស័យធនធានមនុស្សធ្លាក់ចុះ សំណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ត្រូវបាន​បំផ្លាញ​ជាដើម ហើយ​ពលរដ្ឋម៉ាលី​កំពុង​ដង្ហើយ​ហៅ​រកមជ្ឈដ្ឋាន​អន្តរជាតិ​ជួយពន្លត់ភ្លើងសង្គ្រាមនេះ។

ថ្លែងក្នុងឱកាសទទួលដំណើរកងកម្លាំងមួកខៀវ ឧត្តមសេនីយទោ សែម រតនា អគ្គនាយក​រង​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាពកម្ពុជា ថ្លែងថា ​អនុវត្ត​គោលការណ៍​អង្គការ​សហប្រជាជាតិ UN កម្ពុជា​តែងតែ​ធ្វើការ​បញ្ជូនកងកម្លាំងថែរក្សាសន្តិភាព​ប្តូរវេនរៀងរាល់១ឆ្នាំម្តង​ពីកម្ពុជាទៅកាន់​ប្រទេសម៉ាលីចំនួន២៧៣នាក់ ទៅមករៀងរាល់ឆ្នាំ ហើយការធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជា​វិញ​ចំនួន៤៦រូប គឺកង​ចុងក្រោយ ​បន្ទាប់ពីគេបានបញ្ចប់បេសកកម្មដោយជោគជ័យ​រយៈពេល១ឆ្នាំនៅ​ប្រទេសម៉ាលី។

យ៉ាងណាក៏ដោយ ឧត្តមសេនីយទោ សែម រតនា បានថ្លែងការកោត​សរសើរ​កង​កម្លាំងមួកខៀវ​កម្ពុជា ​ដែលបានបំពេញបេសកកម្មរក្សាសន្តិភាពUN ​នៅប្រទេសម៉ាលី នៅក្នុងតំបន់សង្គ្រាម មាន​ព្យុះខ្សាច់សាហារ៉ា នៅក្នុងកំដៅអាកាសធាតុ ៥៣អង្សាសេ ​ធ្វើការបោសសំអាតមីន គ្រឿង​បំផ្ទុះដាក់កង្កៃ ដើម្បីការពាររថយន្តដឹកស្បៀងអាហារ ​និង​ការពារក្បួនធ្វើដំណើរតាមផ្លូវអាកាស និង​តាមផ្លូវគោគនានាទៀតរបស់UN៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        230
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm