សន្និសីទ និងការតាំងពិព័រណ៍ទន្តសាស្ត្រលើកទី២១ ស្តីពីវឌ្ឍនភាពវិស័យទន្តសាស្រ្តក្នុងបរិបទកូវីដ-១៩

2023/01/09 11:37:33 pm        56

ភ្នំពេញ ៖ សមាគមទន្តពេទ្យកម្ពុជា "CDA, Cambodian Dental Association” និង សហព័ន្ធទន្តពេទ្យពិភពលោក FDI បានសហការគ្នារៀបចំបើកសន្និសីទ និងការតាំងពិព័រណ៍ទន្តសាស្ត្រលើកទី២១ នៃសមាគមទន្តពេទ្យកម្ពុជា ឆ្នាំ២០២៣ ស្តីពីវឌ្ឍនភាពវិស័យទន្តសាស្រ្តក្នុងបរិបទកូវីដ-១៩ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៩-១០ ខែមករា ឆ្នាំ២០២៣។

​ថ្លែងក្នុងពិធីបើកសន្និសីទ និងការតាំងពិព័រណ៍ទន្តសាស្ត្រលើកទី២១ ឯកឧត្តម ទន្តបណ្ឌិត អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ថ្លែងថា នេះគឺជាសក្ខីភាពមួយបញ្ជាក់ឱ្យឃើញថា សមាគមទន្តពេទ្យកម្ពុជា​បានអនុវត្តយ៉ាងល្អប្រសើរនូវការជួយអប់រំ បំពាក់បំប៉ន នូវចំណេះដឹងបន្តឲ្យមាននិរន្តរ​ភាពជារៀងរាល់ឆ្នាំដល់ទន្តបណ្ឌិត ទន្តពេទ្យ នៅរាជធានីភ្នំពេញ ក៏ដូចជាមកពីបណ្តា​ខេត្តនានា​ នៃព្រះរាជាណាចក្រកម្ពុជា។ ក្រោយពេលប្រទេសជាតិបានបង្រួបបង្រួមមក វិស័យសុខាភិបាលមានការរីកចំរើនគួរឲ្យកត់សំគាល់ ​ក្នុងនោះវិស័យទន្តសាស្ត្រ មានការអភិវឌ្ឍន៍ក្នុងក្តីមោទនៈ គួរឲ្យកត់សម្គាល់។

ឯកឧត្តម ទន្តបណ្ឌិត អឿន បូរារ័ត្នន៍ បានបញ្ជាក់ថា ជាការពិត ដើម្បីបង្កើនគុណភាព និងសមត្ថភាពគឺចាំបាច់ណាស់ដែលទន្តបណ្ឌិត ទន្តពេទ្យយើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងសិក្សាជាបន្តបន្ទាប់នូវបច្ចេកវិទ្យាថ្មីៗពីបណ្តារៀមច្បងយើង ដែលមានបទពិសោធន៍ច្រើន ព្រមទាំងសហការជាមួយទន្តបណ្ឌិតអន្តរជាតិ ដើម្បីបង្កើននូវសមត្ថភាពខ្ពស់របស់យើងឱ្យកាន់តែសុក្រិត្យថែមទៀត។ តាមក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល ទន្តបណ្ឌិត និងទន្តពេទ្យត្រូវតែគោរពស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះអ្នកជំងឺគ្រប់ប្រភេទ គឺ កុំរើសអើងថា អ្នកមាន ឬអ្នកក្រ ហើយត្រូវ គិតថា ការឈឺចាប់របស់អ្នកជំងឺ គឺជាការឈឺចាប់របស់យើងផងដែរ ដើម្បីលើកស្ទួយសុខុមាលភាព គុណភាពនៃជីវិតរបស់ប្រជាជនយើង និងបណ្តុះស្មារតីស្នេហាជាតិ និងឯកភាពជាតិ ខ្មែរឲ្យរឹងមាំខ្លាំងក្លាឡើង។ សុខភាពមាត់ធ្មេញ គឺ ជាចំណែកមួយដ៏មានសារៈសំខាន់ នៃសុខភាពទូទៅរបស់មនុស្សគ្រប់រូប។ សុខភាពមាត់ ធ្មេញល្អ បង្កើនសេដ្ឋកិច្ចគ្រួសារ និងសង្គម បានលូតលាស់ល្អប្រសើរ ហើយអាចចូលរួម ចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ ផ្ទុយទៅវិញ បើសុខភាពមាត់ធ្មេញមិនល្អ នាំឲ្យខាតបង់ពេលវេលា ប្រាក់កាសទ្រព្យធន និងផលប្រយោជន៍ច្រើនទៀត រាប់មិនអស់។

ក្នុងន័យនេះ ដើម្បីធានានូវភាពថ្លៃថ្នូរក្នុងវិជ្ជាជីវៈ និងដើម្បីធានានូវគុណភាពសុវត្ថិភាព នៃសេវាសុខភាពមាត់ធ្មេញ ក្រសួងបានរៀបចំច្បាប់ស្តីអំពីការគ្រប់គ្រងវិជ្ជាជីវៈវេជ្ជសាស្ត អមវេជ្ជសាស្ត្រឯកជន ដែលរដ្ឋសភាបានអនុម័តរួចហើយ។ ទន្ទឹមនឹងនេះដែរ ក្រសួងក៏បានបង្កើតនូវគណៈទន្តពេទ្យដើម្បីគ្រប់គ្រង និងលុបបំបាត់នូវភាពអនាធិបតេយ្យក្នុងវិស័យសុខាភិបាល ផងដែរ៕ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm